រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ចាត់វិធានការ​ក្ដៅ​ដើម្បី​ការពារ​ដែន​ជម្រក​របស់​អម្បូរ​ស្វា​

296
ចែករម្លែក

​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​បិទ​ចម្ការ​ចំនួន ៣០ កន្លែង​ស្របពេល​មាន​ក្ដីបារម្ភ​ថា ចម្ការ​ទាំងនោះ​បានរួម​ចំណែក​ធ្វើឱ្យ​ភ្លើង​ឆេះ​ព្រៃ​ដោយសារ​កាប់ឆ្ការ ឬ​ដុត​ព្រៃ​យក​ដី​ធ្វើ​កសិកម្ម​។​

​ក្រុមហ៊ុន​ចម្ការ​ទាំងនោះ ដែល​រួមមាន​ទាំង​ក្រុមហ៊ុន​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ផង និង​ក្រុមហ៊ុន​បួន ទៀត​ដែល​សហការ​ជាមួយ​សាជីវកម្ម​ក្រុមហ៊ុន​ម៉ាឡេស៊ី ធំៗ​ផង កំពុង​ស្ថិតក្រោម​ការពិនិត្យ​ពិច័យ​យ៉ាង​ហ្មត់ចត់ និង​រង់ចាំ​ការសម្រេច​ដាក់ទណ្ឌកម្ម​ដែល​អាច​កើតមាន​។

​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​រាលដាល​បាន​បំផ្លាញ​ដែនជម្រកសត្វព្រៃ ជាពិសេស​ស្វា ហើយ​បង្ខំ​ឱ្យ​ពួកវា​ចុះមក​ដី ជាហេតុ​ធ្វើឱ្យ​ពួកវា​កាន់តែ​ងាយ​រងគ្រោះ​ដោយសារ​សត្វ​ពិឃាដ​ត​ដូចជា​តោ និង​ខ្លា​ជាដើម​។

​ក្នុងចំណោម​សត្វព្រៃ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​គឺ​ហ្វូង​ស្វា orangutan នៅ​កោះ​ស៊ូ​ម៉ា​ត្រា​។ បច្ចុប្បន្ន​ស្វា​នេះ​នៅសល់​មិន​ដល់ ៧.៥០០ ក្បាល​ផង​ទេ​ដែល​មួយ​ភាគ​ធំ​បង្កឡើង​ដោយសារ​ការកាប់ ឬ​ដុតបំផ្លាញ​ព្រៃឈើ​។

​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន ព្រោះ​អម្បូរ​ស្វា​ខាងលើនេះ​ត្រូវបាន​ចាត់ទុកជា​អ្នកការពារ​ព្រៃឈើ ដោយ​ពួកវា​តែងតែ​ជួយ​បាចសាច​គ្រាប់ពូជ​ដើមឈើ​ក្នុងព្រៃ​ដែល​ពួកវា​រស់នៅ​។​

​សូមបញ្ជាក់ថា ភ្លើង​ឆេះ​ព្រៃ​ជា​បញ្ហា​ដែល​កើតឡើង​ញឹកញាប់​ណាស់​នៅក្នុង​ប្រទេស​នេះ ហើយ​ផ្សែង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​ប្រជាជន​៕ ប្រែ​សម្រួលៈ​ខុម​