រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ច្រាន​ចោល​ការចោទប្រកាន់​អំពី​ការបន្លំ​សន្លឹកឆ្នោត​ខណៈដែល​ក្រុម​អ្នកគាំទ្រ​របស់លោក ប្រា​បូ​វ៉ូ ចាប់ផ្តើម​ប្រមូលផ្តុំ​តវ៉ា​

240
ចែករម្លែក

​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​ដែល​ថា​ក្រុម​អាជ្ញាធរ​បាន​បន្លំ​សន្លឹកឆ្នោត​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី កាលពី​សប្តាហ៍​មុន គឺ កាលពី​​ថ្ងៃទី​១៧​ខែ​មេសា​។​

​លោក វី​រ៉ា​ន់​តូ (Wiranto) រដ្ឋមន្ត្រី​សន្តិសុខ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​ថា ថា​បទឧក្រិដ្ឋ​បែបនេះ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ហើយ​មិន​ដែល​ស្ថិតនៅក្នុង​គំនិត​របស់​​រដ្ឋាភិបាល​នោះ​ទេ​។​

​លោក វី​រ៉ា​ន់​តូ អតីត​ប្រមុខ​កងទ័ព​នេះ ក៏បាន​អំពាវនាវ​ដល់​មនុស្ស​គ្រប់គ្នា កុំ​ឱ្យ​ឆាប់​ជឿ​ចំពោះ​ការអះអាង​ខុស បើ​មិន​ដូច្នេះ​ទេ វា​កាន់តែ​ធ្វើឱ្យមាន​ស្ថានភាព​អាក្រក់​ជាង​នេះ​​ដែល​រំខាន​ដល់​សន្តិភាព​និង​សន្តិសុខ​ជាតិ​។​

​ការចោទប្រកាន់​នេះ ត្រូវបាន​ធ្វើឡើង​ដោយ លោក ប្រា​បូ​វ៉ូ ស៊ូ​បៀ​ន​តូ​(Prabowo Subianto)​ដែល​ជា​បេក្ខជន​សំខាន់​តែមួយគត់​ប្រជែង​មួយ ប្រធានាធិបតី​ដែល​កំពុងកាន់​​តំណែង​លោក ចូកូ វី​ដូ​ដូ (Joko Widodo)​នៅក្នុង​ការបោះឆ្នោត កាលពី​សប្តាហ៍​មុន​។

​ដោយ​លើកឡើង​អំពី​សន្លឹកឆ្នោត​ដែល​ត្រូវ​បាន​រាប់​នោះ លោក ប្រា​បូ​វ៉ូ ស៊ូ​បៀ​ន​តូ​បាន​ធ្វើ​ការអះអាង​កាលពី​ពេលមុន​នេះ​ថា​លោក​បាន​ទទួល​ជ័យជម្នះ​ដោយ​សំឡេង​គាំទ្រ​ភាគ​​ច្រើន ។​ប៉ុន្តែ លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​យ៉ាង​លឿន​កាលពី​ពេលមុន​នេះ បង្ហាញ​ថា​លោក ចូកូ វី​ដូ​ដូ បាន​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​នេះ​ឡើងវិញ យ៉ាង​ងាយស្រួល​។

​លទ្ធផល​ជា​ផ្លូវការ ត្រូវបាន​គ្រោង​ប្រកាស​នៅ​ថ្ងៃទី​២២​ខែ​ឧសភា​៕​ប្រែ​សម្រួល​៖​សុខា​

ក្រុម​អ្នកគាំទ្រ​របស់ លោក ប្រា​បូ​វ៉ូ ស៊ូ​បៀ​ន​តូ ប្រមូលផ្តុំ​តវ៉ា​នៅ​ទីក្រុង​ហ្សា​ការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​១៩​ខែ​មេសា​ឆ្នាំ​២០១៩