រដ្ឋ​ដាក់​រថយន្តក្រុង​១២០​គ្រឿង​សម្រាប់​ដឹកជញ្ជូន​អ្នកដំណើរ​ក្នុងឱកាស​បុណ្យ​ភ្ជុំ​

854
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​សាលា​រាជធានី​ភ្នំពេញ​នឹងដាក់​រថយន្តក្រុង​ចំនួន​១២០​គ្រឿង​ដើម្បី​បម្រើសេវា​ដឹក​ជ​ញ្ញូ​ន​សាធារណៈ សម្រាប់​ដឹកជញ្ជូន​បងប្អូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ពី​ភ្នំពេញ​ទៅតាម​បណ្ដា​ខេត្ដ​។​

ពី​បណ្តា​ខេត្ត​មក​រាជធានី​ភ្នំពេញ​វិញ ដោយ​មិន​បង់ប្រាក់ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​១១​ខែតុលា​ឆ្នាំ​២០១៨​ខាងមុខនេះ​ដោយ​ចេញដំណើរ​ចាប់ពី​ម៉ោង ៥:៣០ នាទី​ព្រឹក​។

១-​ផ្លូវជាតិ​លេខ​១ ភ្នំពេញ​-​ស្វាយរៀង​-​ព្រៃវែង ចំណត​នៅ​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​ក្រុមហ៊ុន​ម៉ែ​ក​ស៊ឺ​ដែ​ស​បិ​ន ។​២-​ផ្លូវជាតិ​លេខ​២ ភ្នំពេញ​-​តាកែវ​-​កែប ចំណត​នៅ​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​ក្រុមហ៊ុន​ម៉ែ​ក​ស៊ឺ​ដែ​ស​បិ​ន​។​

៣-​ផ្លូវជាតិ​លេខ​៣​ភ្នំពេញ​-​កំពត​ចំណត​នៅ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​។​៤-​ផ្លូវជាតិ​លេខ​៤​ភ្នំពេញ​-​កំពង់ស្ពឺ​-​ព្រះសីហនុ​ចំណត​នៅ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​។​៥-​ផ្លូវជាតិ​លេខ​៥​ភ្នំពេញ​-​កំពង់ឆ្នាំង​-​ពោធិ៍សាត់​-​បាត់ដំបង​-​បន្ទាយមានជ័យ ចំណត​នៅ​សួនច្បារ​ឬ​ស្សី​កែវ​។ ៦-​ផ្លូវជាតិ​លេខ​៦ ភ្នំពេញ​-​កំពង់ធំ​-​សៀមរាប ចំណត​នៅ​ផ្លូវ​បេតុង​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន OCIC ខាងជើង​រង្វង់​មូល​ព្រហ្ម​មុខ​បួន​។​

៧-​ផ្លូវជាតិ​លេខ​៦,៧ ភ្នំពេញ​-​កំពង់ចាម ចំណត​នៅ​ផ្លូវ​បេតុង​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន OCIC ខាងជើង​រង្វង់​មូល​ព​ហ្ម​មុខ​បួន​។​៨-​ផ្លូវជាតិ​លេខ​៦,៨ ភ្នំពេញ​-​ត្បូងឃ្មុំ​-​ក្រចេះ​-​ស្ទឹងត្រែង ចំណត​នៅ​គីឡូម៉ែត្រ​លេខ​៩៕S/​

រដ្ឋ​ដាក់​រថយន្តក្រុង​១២០​គ្រឿង​សម្រាប់​ដឹកជញ្ជូន​អ្នកដំណើរ​ក្នុងឱកាស​បុណ្យ​ភ្ជុំ​