រដ្ឋ​បាល​ខេត្តបន្ទាយមានជ័យ​ដាក់​វិធានការ​បន្ទាន់និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺប៉េ​ស​ជ្រូក​អា​ហ្វ្រិ​ក

328
ចែករម្លែក

ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័យ : រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ដាក់​វិធានការ​បន្ទាន់​ត្រួតពិនិត្យ​និង​ទប់ស្កាត់​កា​រីក​រាលដាល​ជំងឺប៉េ​ស​ជ្រូក​អា​ហ្វ្រិ​ក ។​

ក្នុង​សេចក្តីណែនាំ​លេខ​០០៦ /១៩ ស​ណន​ ចុះ​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៩ លោកអ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​និង​ជា​ប្រធាន​គណ​:​បញ្ជាការ​កងឯកភាព​រដ្ឋបាលខេត្ត​បានដាក់​វិធានការ​បន្ទាន់​ត្រួតពិនិត្យ​និង​ទប់ស្កាត់​កា​រីក​រាលដាល​ជំងឺប៉េ​ស​ជ្រូក​អា​ហ្វ្រិ​ក ។​

សេចក្តីណែនាំ​ស្ដីពី​វិធានការ​ទប់ស្កាត់​ដើម្បី​ត្រួតពិនិត្យ​និង​ទប់ស្កាត់់​ជំងឺឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានបង្ហាញ​​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​នៃ​ការឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ​សូម​ធ្វើ​ការណែនាំ​និង​ចាត់វិធានការ​ជាក់ស្ដែង​មួយចំនួន​ដូចខាងក្រោម :

១- មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត ត្រូវ​ជំរុញ​ឲ្យ​បសុពេទ្យ​អនុវត្ត​ន៍វិធានការ​ចាំបាច់​ជាបន្ទាន់​ដូចជា​:
– ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​តាម​គ្រប់​រូបភាព​ដល់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ អ្នក​ចិញ្ចឹមសត្វ​លក្ខណៈ​គ្រួសារ លក្ខណៈ​បែប​ពាណិជ្ជកម្ម​និង​អ្នកពាក់ព័ន្ធ​អំពី​ផលប៉ះពាល់​នៃជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក។
– ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​ចលនា ចរាចរណ៍​សត្វ​ជ្រូក ផលិតផល​មាន​ដើមកំណើត​ពី​សាច់ជ្រូក​ក្នុង​រង្វង់​ដែនដី​ខេត្ត ​។​
– ត្រូវអនុវត្ត​ន៍តាមច្បាប់​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ណែនាំ​ម្ចាស់​សត្តឃាតដ្ឋាន​ឲ្យ​ចូលរួម​សហការ​ជាមួយ​ភ្នាក់ងារ​បសុពេទ្យ​ដែល​ប្រចាំការ​នៅតាម​ទីសត្តឃាត​ដើម្បី​ទប់ស្កាត់​ការ​នាំចូល​ជ្រូក​រស់​ដែល​គ្មាន​លិខិតអនុញ្ញាត​និង​វិញ្ញាបនបត្រ​បញ្ជាក់​អនាម័យ​សត្វ​ពី​សមត្ថកិច្ច​បសុពេទ្យ ។​

សេចក្តីណែនាំ​បាន​បន្តថា : ២- អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​សហការ​គ្រប់​រូបភាព​ជាមួយ​មន្ទី​រ​ជំនាញ​បសុពេទ្យ​ដើម្បី​ជួយ​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​។​

៣- កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់​ត្រូវ​ចូលរួម ជួយ​ទប់ស្កាត់​រាល់​ការដឹកជញ្ជូន​សត្វ​ជ្រូក​ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ​ជ្រូក​ដែល​គ្មាន​លិខិតអនុញ្ញាត​និង​លិខិតបញ្ជាក់​សុខភាព​សត្វ​ពី​សមត្ថកិច្ច​ជំនាញ ។​

៤- អាជីវករ​ពិឃាត​ជ្រូក​ទាំងអស់​ត្រូវ​ទិញ​សត្វ​ជ្រូក​ដែលមាន​ប្រភព​ច្បាស់លាស់ , ពី​តំបន់​គ្មាន​ផ្ទុះ​ជំងឺឆ្លង​ដែល​ភ្ជាប់​និង​វិញ្ញាបនបត្រ​មកជា​មួយ ។​

ចំណែក​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​ឱ្យដឹងថា​: អនុវត្តន៍តាម​ការណែនាំ​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រ​មាញ់​និង​នេសាទ​និង​អភិបាលខេត្ត​បន្ទាយមានជ័យ​អនុវត្ត​ន៍លើ​វិធាន​ការបង្ការ​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក។

លោក ហ៊ុយ ទូច បាន​បន្តទៀតថា : វិធានការ​ទប់ស្កាត់​នោះ​ផង​ទៀត មន្ត្រី​ជំនាញ​ពេទ្យសត្វ​ក៏បាន​ចុះទៅ​ត្រួតពិនិត្យ​កសិក​ចិញ្ចឹម​ជ្រូក​សរុប​២៥​កន្លែង ចំនួន​៣០​ម្ចាស់​នៅក្នុង​ស្រុក​ស្វាយចេក ដោយ​មន្ត្រី​ជំនាញ​បាន​ណែនាំ​កសិករ​ឱ្យ​ពួកគាត់​ត្រូវ​បាញ់ថ្នាំ​រំងាប់​មេរោគ​ជាប្រចាំ​ផងដែរ​ និង​ខណៈនោះ​មន្ត្រី​ជំនាញ​ក៏បាន​ចុះ​បាញ់ថ្នាំ​រម្ងាប់​មេរោគ​នៅ​ទីកន្លែង​ចិញ្ចឹម​ជ្រូក​នីមួយៗ​និង​បាន​ផ្សព្វផ្សាយ​ចែក​ខិត្តប័ណ្ណ ជូន​កសិករ​ចិញ្ចឹម​ជ្រូក​និង​បិទ​​ស្ទីកឃ័រ​នៅតាម​​លំនៅឋាន​កសិករ​ចិញ្ចឹម​ជ្រូក ក្នុងការ​ឆ្លើយតប​ត្រៀម​បង្ការ​ទប់ស្កាត់ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​៕/Ha


        រូ