រតនៈ​ពិសី​និយម​ចូលចិត្ត​ស្លៀក​សិច​ស៊ី​ខើច​ខ្លី​ស្ទុះ​ខ្លាំង​ក្នុង​ការងារ​សិល្បៈ​ និង​ក្ដាប់​ឱកាសល្អ​ចូល​ផលិតកម្ម​ថោ​ន​

628
ចែករម្លែក

ដោយ:សាវ​រក្ស​/​ភ្នំពេញ​ ៖ តារា​ស្រី​ស្អាត​ស្រស់​និង​មាន​ភាព​សិច​ស៊ី កញ្ញា រតនៈ ពិសី ទម្លាយ​ឲ្យ​ដឹងថា នាង​ទើបតែ​ចុះ​កុងត្រា​ថ្មីៗ​ក្ដៅៗ​ក្នុង​ផលិតកម្ម​ថោ​ន រយៈពេល​៥​ឆ្នាំ ទៅលើ​ការ​ច្រៀង និង​សម្ដែង ខណៈ​ការចុះ​កុងត្រា របស់​កញ្ញា​ទទួលបាន​ឱកាស​ធំ ទៅ​សម្ដែង​នៅ​ប្រទេស​អូស្ត្រាលី រយៈពេល​៣​ខែ ចាប់ផ្ដើម​នៅ​ចុងខែ​សីហា​នេះ ។​

​តារា​ស្រី​ចូលចិត្ត​បញ្ចេញ​ដើមទ្រូង​មូល​ក្បំ​និយម​ចូលចិត្ត ស្លៀក​សិច​ស៊ី​ខើច​ខ្លី កញ្ញា រតនៈ ពិសី បច្ចុប្បន្ន​គេ​សង្កេតឃើញ តារា​ស្រី​រូបនេះ ហាក់​មាន​សន្ទុះ​ខ្លាំង​ក្នុង​ការងារ​សិល្បៈ ជាពិសេស​នោះ​នាង​តែងតែ​ក្ដាប់បាន​ឱកាស ចេញទៅ​សម្ដែង​នៅក្រៅ​ប្រទេស ជា​ញឹកញាប់​។

​កញ្ញា រតនៈ ពិសី បាន​រៀបរាប់​ឲ្យ​ដឹងថា នាង​ទើបតែ​ចុះ​កុងត្រា​ថ្មីៗ​ក្ដៅៗ​ក្នុង​ផលិតកម្ម​ថោ​ន រយៈពេល​៥​ឆ្នាំ ទៅលើ​ការ​ច្រៀង និង​សម្ដែង ខណៈដែល​ថ្មីៗ​នេះ ស្រី​ស្អាត សុវត្ថិ​ឌី ធា​រិ​កា ក៏​ទើបនឹង​ទម្លាយ​ដែរ​ថា នាង​ចុះ​កុងត្រា​ក្នុង​ផលិតកម្ម​ថោ​ន​ដូចគ្នា ដែល​ការទទួល​ចុះ​កុងត្រា របស់​កញ្ញា រតនៈ ពិសី ក្នុង​ផលិតកម្ម​ថោ​ន គឺ​ស្របពេល ដែល​នាង​ទទួលបាន​ឱកាស​ធំ ទៅ​សម្ដែង​នៅ​ប្រទេស​អូស្ត្រាលី រយៈពេល​៣​ខែ ចាប់ផ្ដើម​នៅ​ចុងខែ​សីហា​នេះ ។​

​ស្រី​ស្រស់​រាង​តូច​ច្រឡឹង​រូបនេះ​បន្តថា នាង​ពិត​ជាមាន​អារម្មណ៍​សប្បាយ​ចិ​ត្ដ​ជា​ពន់ពេក ដែល​នាង​មានឱកាស​ធំៗ​ពីរ​នៅ​នឹង​ដៃ ក្នុងពេល​តែមួយ គឺ​ការចុះ​ការ​ត្រា​ច្រៀង​ក្នុង​ផលិតកម្ម​ថោ​ន និង​ក្ដី​ស្រមៃ​ចេញទៅ​សម្ដែង​នៅក្រៅ​ប្រទេស ដោយ​ការ​ចេញទៅ​សម្ដែង​លើក​នេះ នាង​សង្ឃឹមថា នឹងមាន​ការគាំទ្រ​ច្រើន​ពី​សំណាក់ បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ ។​

​រតនៈ ពិសី និយាយទៀតថា ខ្ញុំ​ពិតជា​សប្បាយចិត្ត ដែល​ការងារ​សិល្បៈ​ចេះតែ​ជោគជ័យ​បណ្ដើរៗ ដោយ​ថ្មីៗ​នេះ​ខ្ញុំ​ទើបតែ​ចុះកិច្ចសន្យា​ច្រៀង និង​សម្ដែង នៅក្នុង​ផលិតកម្ម​ថោ​ន រយៈពេល​៥​ឆ្នាំ ។ ម្យ៉ាងទៀត​ខ្ញុំ​ក៏​ទទួលបាន​ទិដ្ឋាការ រយៈពេល​៣​ខែ ទៅ​ច្រៀង​និង​សម្ដែង​នៅ​ប្រទេស​អូស្ត្រាលី ជួប​ជាមួយ​បងប្អូន​ខ្មែរ​យើង​នៅ​ទីនោះ ហើយ​ខ្ញុំ​ត្រៀម​ចេញ ទៅ​នៅ​ចុងខែ​សីហា​នេះហើយ ។​

​សូមជម្រាបថា សម្រាប់​ការចុះ​កិច្ច​កុងត្រា រយៈពេល​៥​ឆ្នាំ ធ្វើជា​តារាចម្រៀង និង​សម្ដែង​ក្នុង​ផលិតកម្ម​ថោ​ន ត្រូវបាន​តារា​ស្រី​សាច់​ស​ដូច​បណ្ដូលចេក រតនៈ ពិសី មានការ​រំពឹង​យ៉ាង​មុតមាំ​ថា នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន ខណៈដែល​នាង​សង្កេតឃើញ តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ល្បី​មួយ​នេះ សុទ្ធតែ​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង និង​មាន​ភាពល្បីល្បាញ​ជា​បន្តបន្ទាប់៕B/