រត់គេច​បាន​១០​ថ្ងៃ ជនដៃដល់​ដែល​ធ្វើ​សកម្មភាព​អារ ក និង​កាប់​សង្សារ​ខ្លួនឯង​ត្រូវ​ប៉ូលិស​ចាប់​

273

(​ភ្នំពេញ​)៖ នគរបាល​ខណ្ឌមានជ័យ​ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​លោក ហួរ ម៉េង​វ៉ាង អធិការ​ង ក្រោម​បញ្ជា​លោក តេង ស៊ី​ណូ​អធិការ​ខណ្ឌ​​មានជ័យ តាម​ប្រ​ម៉ាញ់​ជនដៃដល់​ដែល​ធ្វើ​សកម្មភាព​អារ ក និង​កាប់​សង្សារ​ខ្លួនឯង​ដោយ​កាំបិត​បុ័ងតោ​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ត្រង់ ក​និង​ដៃ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ហើយ​ជនដៃដល់​បាន​រត់គេចខ្លួន​បាត់​តាំង​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី​១ ផ្លូវ​បេតុង ក្រុមទី​៤ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​នៅ​រសៀល​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៧ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួនបាន​ហើយ​ស្ថិត​​នៅ​ចំណុច ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ ។

​ជនដៃដល់​មានឈ្មោះ សៀវ ហ្វុ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បញ្ចូល​បទ​ភ្លេង​ទូរ​សព្ទ ស្នាក់នៅ​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ កែវ ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ (​របួស​បំពង់ក និង​ដៃ​ខាងស្តាំ​បញ្ជូនទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​) ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនដៃដល់​បាន​សារភាពថា ខ្លួន​ពិតជា​បាន​អារ ក និង​កាប់​សង្សារ​ខ្លួន​ពិតប្រាកដ​មែន ដោយសារតែ​ប្រច​ណ្ឌ័ ។ បច្ចុប្បន្ន​ជនដៃដល់​រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ធ្វើការ​សាកសួរ​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕​ដោយៈ​ចាន់តូ​/sn​