រត់​ជាន់គ្នា​ស្លាប់ ៨ នាក់ របួសធ្ងន់ ៤៩ នាក់ បន្ទាប់ពី​ប្រិយមិត្ត​បាល់ទាត់​គូប្រជែង​វាយតប់​គ្នា​ក្នុង​កីឡដ្ឋាន នៅ​សេ​ណេ​ហ្គា​ល់​

221

​មនុស្ស​យ៉ាងតិច ៨ នាក់​បាន​ស្លាប់​ក្នុង​ការរត់​ជាន់គ្នា​នៅ​ការប្រកួត​បាល់ទាត់​មួយ​ក្នុងប្រទេស​សេ​ណេ​ហ្គា​ល់​។​

​អំពើហិង្សា​បាន​ផ្ទុះឡើង រវាង​អ្នកគាំទ្រ​គូប្រជែង​នៅ​ការប្រកួត​ដណ្តើមពាន​រង្វាន់​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ទីក្រុង​ដា​កា កាលពី​ថ្ងៃ​សៅរ៍ ទី​១៥ កក្កដា​។

​ជញ្ជាំង​មួយ​ផ្ទាំង​ក៏បាន​រលំ​ផងដែរ​នៅ​កីឡដ្ឋាន Demba Diop នៅពេល​មនុស្ស​ព្យាយាម​រត់ចេញ បន្ទាប់ពី​ការប្រកួត​រវាង​ក្រុម Ouakam និង ក្រុម Stade de Mbour​។​

​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដា​ក់​អ្នកគាំទ្រ​ដែល​ច្បាំង​គ្នា មកពី​ក្រុម​គូប្រជែង​ទាំងពីរ ដែល​បាន​គប់​គ្រាប់​បែកផ្សែង​ដាក់គ្នា ហើយ​ចលាចល​បាន​រីក​រាលដាល​ពេញ​កីឡដ្ឋាន ដោយ​នាំទៅដល់​រត់​ជាន់គ្នា​ស្លាប់​។​

​មនុស្ស​យ៉ាងតិច ៤៩ នាក់​បាន​រងរបួស​ធ្ងន់​ក្នុង​ការរត់​ជាន់គ្នា ខណៈ​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ស្ថិតនៅ​ទីកន្លែង​កើតហេតុ ជាមួយនឹង​រថយន្ត​សង្គ្រោះបន្ទាន់​ជាច្រើន​គ្រឿង​៕ ដោយ ៖ កញ្ញាដាលីស

ប្រិយមិត្ត​បាល់ទាត់​ស្លាប់ ៨ នាក់ និង​របួសធ្ងន់ ៤៩ នាក់​ក្នុង​ការរត់​ជាន់គ្នា​ការប្រកួត​ដណ្តើមពាន​រង្វាន់​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ទីក្រុង​ដា​កា កាលពី​ថ្ងៃ​សៅរ៍ ទី​១៥ កក្កដា