រថក្រោះ​អាមេរិក​ជាច្រើន​គ្រឿង​សម្រុក​ដឹក​ចូល​ប្រទេស​ប៉ូឡូញ​

149

​ក្រុម​រថក្រោះ​អាមេរិក​និង​សម្ភារៈ​យោធា​ផ្សេងទៀត​ជាច្រើន​បាន​ដឹក​ចូល​តំបន់​ក្តា​នស៍ (Gdansk) ប្រទេស​ប៉ូឡូញ​កាលពី​ថ្ងៃ​ពុធ​ទី​១៣​កញ្ញា ជាទី​ដែល​រថក្រោះ​ទាំងនេះ​នឹង​ចាប់ផ្តើម​ហ្វឹកហាត់​នៅក្នុង​ការធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ដើម្បី​បង្កើន​វត្តមាន​អង្គការ​ណា​តូ​នៅតាម​ព្រំដែន​ភាគ​ខាងកើត​របស់​សម្ព័ន្ធមិត្ត​មួយ​នេះ​។​

​រថក្រោះ M1 Abrams ចំនួន ៨៧ គ្រឿង រថយន្ត​ប្រយុទ្ធ​របស់​យោធា​អាមេរិក​ហៅថា Bradley ចំនួន ១០៣ គ្រឿង កាំភ្លើង​ធំ M109A6 Paladin ចំនួន ១៨ ដើម ក៏ដូចជា​រថយន្ត​ដឹកទំនិញ និង​ឧបករណ៍​ផ្សេងទៀត​បានមក​ដល់​ប្រទេស​ប៉ូឡូញ​។ នេះ​បើ​យោងតាម​ប្រភព​យោធា​អាមេរិក​។​

​កងទ័ព​ទាំងនោះ​គឺ​ស្ថិតនៅ​ជាមួយ​ក្រុម​ប្រយុទ្ធ​របស់​កងពលតូចរ​ថ​ក្រោះ​ទី ២ នៃ​កងពល​ថ្មើរជើង​លេខ ១ ។ ជាទូទៅ​ត្រូវបាន​ដាក់ពង្រាយ​នៅ បន្ទាយ​ហ្វ​តរី​លី (Fort Riley) រដ្ឋ​អាកា​ន់​សាស “​កងពលតូច​កាំបិត​ស្នៀត​” (Dagger Brigade) ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ជំនួស​កងទ័ព​ប្រយុទ្ធ​របស់​កងពលតូច​ទី ៣ នៃ​កងពល​ថ្មើរជើង​លេខ ៤ ចេញពី​តំបន់​ហ្វ​ត ខា​សុន រដ្ឋ​ខូ​ឡូ​រ៉ា​ដូ ដែល​ជិត​ឈានដល់​ទីបញ្ចប់​នៃ​ការដាក់​ពង្រាយ​របស់​ពួកគេ​នៅក្នុង​ប្រទេស​ប៉ូឡូញ​។​

​លោក​ប្រេន វី​លលៀម អ្នកនាំពាក្យ​របស់​អង្គការ​ណា​តូ​នៅ​អឺរ៉ុប​ខាងកើត បាន​និយាយថា “​នេះ​គឺជា​លើក​ទី ១ ហើយ​ដែល​ការផ្លាស់ប្តូរ​កងពលតូច​រថក្រោះ​ចំនួន​២​ក្នុង​តំបន់​អឺរ៉ុប ដែល​បញ្ជូនទាហាន​និង​ឧបករណ៍​យោធា​ពេញលេញ​ចូល​ប្រទេស​អាល្លឺម៉ង់​និង​ប៉ូឡូញ​ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​ដំណោះស្រាយ​អា​ត្ល​ង់​ទិ​ក​”​។​

​ការដាក់​ពង្រាយ​រយៈពេល​៩ ខែ​របស់​កងពលតូច​លេខ ៣ បាន​មើលឃើញ​ពួកគេ​ចូលរួម​ក្នុង​សមយុទ្ធ​បាញ់​គ្រាប់​ពិតជា​មួយ​ដៃគូ​ណា​តូ​ផ្សេងទៀត ដោយ​ធ្វើឱ្យ​វា​ក្លាយជា​អង្គភាព​មួយ​ត្រៀមខ្លួន​រួចរាល់​បំផុត​ក្នុងការ​ប្រយុទ្ធ​របស់​អា​មេ​រិ​ក​។ នេះ​បើ​យោងតាម​មេបញ្ជាការ​កងពលតូច លោក​វរសេនីយឯក ម៉ៃ​ឃើ​ល ជេ ស៊ីម​មឺ​រីង ។ លោក ស៊ីម​មឺ​រីង និយាយថា “​ទាហាន​នៃ​កងពលតូច​លេខ ៣ បាន​ចំណាយពេល​វេលា​របស់​ពួកគេ​នៅក្នុង​ការហ្វឹកហ្វឺន​សម​យុទ្ធ​នៅ​គ្រប់​កាលៈទេសៈ​។ បន្ទាប់ពី​ការហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិតជា​ច្រើនលើក និង​ព្រឹត្តិការណ៍​ហ្វឹកហាត់​ផ្សេងៗ​ជាច្រើន​ទៀត ក្រុម​របស់​យើង​គឺជា​កងកម្លាំងប្រដាប់អាវុធ ដែលមាន​គ្រោះថ្នាក់​បំផុត​នៅក្នុង​ជួរ​កងទ័ព​”៕ ដោយ៖ កញ្ញាដាលីស

Deterrent Capabilities’: US Military Armor Pours Into Poland