រថពាសដែក​កែច្នៃ​របស់ អាយ​ស៊ី​ស ត្រូវបាន​គេ​បង្ហាញ​

1726
ចែករម្លែក

​រថយន្ត​រាប់សិប​គ្រឿង​ដែល​ក្រុម​ភេរវកម្ម​អាយ​ស៊ី​ស បាន​កែច្នៃ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ត្រូវ​បានដាក់​បង្ហាញ​យ៉ាង​កម្រ​នៅក្នុង​ទីក្រុង​ម៉ូ​ស៊ុ​ល (Mosul) ប្រទេស​អ៊ីរ៉ាក់ បន្ទាប់ពី​ប៉ូលិស​អ៊ីរ៉ាក់ ដកហូត​បាន​។
​ ​
​ភាគច្រើន​នៃ​រថយន្ត​ទាំងនេះ​គឺជា​រថយន្ត​ធម្មតា ដែល​គេ​តែងតែ​ឃើញ​មនុស្សម្នា​បើកបរ​ទៅមក​នៅតាម​ផ្លូវ ពេញ​ប្រទេស​នេះ ប៉ុន្តែ​បណ្តា​រថយន្ត​ទាំងនេះ​ត្រូវបាន​កែច្នៃ​ទៅជា​រថពាសដែក យ៉ាង​ពិសេស ស្ទើរ​មិនគួរ​ឱ្យ​ជឿ ពោលគឺ​ស្រោប​ដែក​ពី​ខាងក្រៅ​ដើម្បី​កុំឱ្យ​គ្រាប់កាំភ្លើង​បាញ់​ធ្លុះ​។
​ ​
​បន្ទាប់ពី​ប៉ូលិស​រំដោះ​សង្កាត់​ហា​ម៉ា​ម អាល់កាលី​ល (Hamam al-Qalil) បាន​ពី​ក្រុម​ភេរវកម្ម​នេះ មេៗ​ប៉ូលិស​បានសម្រេច​ចិត្ត​បង្ហាញ​វា​ជា​សាធារណៈ​ដើម្បីឱ្យ​បានដឹង​ទាំងអស់គ្នា ៕ ​ប្រែ​សម្រួលៈ ខុម​