រថភ្លើង​ចុះ​ចំណោតភ្នំ​នៅ​ស្វី​ស ឃើញ​ហើយ​គួរឱ្យ​ស្ញើប​

618

​វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​បាន​ផ្តិត​នូវ​ទិដ្ឋភាព​មនុស្ស​អង្គុយ​មុខ​គេ​កំពុងធ្វើដំណើរ​ចុះ​ពីលើ​កំពូលភ្នំ​ស្វី​ស​មួយ​តាមរយៈ​រថភ្លើង​ឥត​ដំបូល​។​

​ផ្លូវ​រថភ្លើង​ខ្សែកាប Gelmerbahn នៅ​ទីក្រុង​បឺ​ន ប្រទេស​ស្វី​ស គឺជា​ផ្លូវ​រថភ្លើង​ចោត​ជាងគេ​បំផុត​នៅ​ទ្វីបអឺរ៉ុប​រហូតដល់​ការបើក​សម្ភោ​ធ​ផ្លូវ​រថភ្លើង​ចោត​បំផុត Stoosbahn នៅក្នុង​ទីក្រុង Schwyz កាលពី​ឆ្នាំមុន​។​

​រថភ្លើង​ខ្សែកាប​នេះ​នាំ​អ្នកទេសចរ​ចុះ​ពី​កម្ពស់ ១.៨២៨ ម៉ែត្រ​ធៀប​នីវ៉ូទឹក​សមុទ្រ ឬ យោង​ឡើងលើ​ពី​បឹង​ហ្គែ​ល​មឺ​ស៊ី (Gelmersee) ហើយ​ខណៈដែល​ការធ្វើដំណើរ​អាចមាន​ល្បឿន​យឺត វា​មិនមែន​សម្រាប់​អ្នកខ្សោយ​បេះដូង​នោះទេ​។​

​វី​ដូ​អូ​ព​ន្លឿ​ន​ពេលវេលា ដែល​ត្រូវបាន​ថត​កាលពី​ខែមិថុនា បានផ្តល់​នូវ​ទិដ្ឋភាព​ដ៏​គួរឱ្យ​ស្ញើប​នៃ​ផ្លូវ​រថភ្លើង​ចោត​ចុះក្រោម ខណៈ​ចាប់យក​ទេសភាព​ដ៏​អស្ចារ្យ​នៅ​ជុំវិញ​នោះ​។​

​វីដេអូ​ឃ្លី​ប​នេះ​បានចាប់ផ្តើម ខណៈ​ក្បាលរថភ្លើង​ខ្សែកាប​ពណ៌​ក្រហម​បានធ្វើ​ដំណើរ​តាមផ្លូវ​ដែក​ដ៏​តូចចង្អៀត ចុះ​ជម្រាល​យឺតៗ​គួរឱ្យ​ស្រៀវ​ស្រើប​បំផុត​។​

​ប៉ុន្ដែ​រថភ្លើង​នោះ​អាច​ចុះ​សន្សឹមៗ​បាន​យ៉ាង​ងាយ​តាម​ផ្លូវដែក អម​ជាមួយ​ទេសភាព​ភ្នំ​ដ៏​អស្ចារ្យ​លេចឡើង​ក្នុងពេល​ដំណាលគ្នា​គួរឱ្យ​គយគន់​៕ ដោយ៖ កញ្ញាដាលីស

ផ្លូវ​រថភ្លើង​ខ្សែកាប Gelmerbahn នៅ​ទីក្រុង​បឺ​ន ប្រទេស​ស្វី​ស គឺជា​ផ្លូវ​រថភ្លើង​ចោត​ជាងគេ​បំផុត​នៅ​ទ្វីបអឺរ៉ុប​រហូតដល់​ការបើក​សម្ភោ​ធ​ផ្លូវ​រថភ្លើង​ចោត​បំផុត Stoosbahn នៅក្នុង​ទីក្រុង Schwyz កាលពី​ឆ្នាំមុន