រថភ្លើង​ដឹក​ទឹក​ទៅ​កាន់​ទីក្រុង​រង​គ្រោះ​រាំងស្ងួត​ខ្លាំង​នៅ​ឥណ្ឌា​

335
ចែករម្លែក

​រថភ្លើង​ល្បឿន​លឿន​ដែល​មាន​ទូរថភ្លើង​ចំនួន​៥០​បាន​ដឹក​ទឹក​២,៥​លាន​លីត្រ​ទៅ​ទីក្រុង​ឆេន​ណាយ​( Chennai )​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​សុក្រ​ទី​១២​ខែកក្កដា​នៅពេលដែល​​តំបន់​ភាគ​ខាងត្បូង​នេះ មាន​ការខ្វះខាត​ទឹកជា​ខ្លាំង​បំផុត​ក្នុងចំណោម​តំបន់​រង​គ្រោះ​រាំងស្ងួត​ខ្លាំង​បំផុត​នៅ​ប្រទេស​នេះ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​រថភ្លើង​ពិសេស​ធ្វើដំណើរ​ចំនួន​៤​ជើង​ក្នុង​មួយថ្ងៃ ត្រូវបាន​បញ្ជា​ឱ្យ​ដឹក​ទឹក​ទៅ​កាន់​ទីក្រុង​Chennai ពី​ទីក្រុង​Vellore ចម្ងាយ​ប្រហែល​១២៥​គីឡូម៉ែត្រ​ពី​គ្នា​ដើម្បី​ជួយ​ដោះស្រាយ​​ភាពរាំងស្ងួត​នេះ​។​

​ការដឹក​ទឹក​ទី​មួយ​នេះ នឹង​ត្រូវបាន​ដឹក​ទៅ​កាន់​មណ្ឌល​ផ្គត់ផ្គង់​ទឹក​ហើយ​ចែកចាយ​ទៅ​កាន់​តំបន់​ផ្សែងៗ​ដោយ​រថយន្ត​ដឹក​ទឹក នៅ​ថ្ងៃ​សៅរ៍​ទី​១៣​ខែ​ក​កក្កដា​។​

​មាន​ភ្លៀង​តិចតួច​ប៉ុណ្ណោះ​នៅ​ទីក្រុង​Chennai ដោយ​ជាធម្មតា​នោះ​ភ្លៀង​ធ្លាក់​ក្នុង​អំឡុង​ខែ​មិថុនា​និង​កក្កដា​។ ទីក្រុង​ដែល​មាន​ប្រជាជន​៤,៩​លាន​នាក់​នេះ ក៏​ត្រូវការ​រថភ្លើង​​ដើម្បី​ដើម្បី​ដឹក​ទឹក​មក នៅពេល​ដែល​ទីក្រុង​នេះ​បាន​ទទួលរង​នូវ​វិបត្តិ​ស្រដៀង​គ្នា​នេះ​កាលពី​ឆ្នាំ​២០០១៕​ដោយ​៖​សុខា​/sn

រថភ្លើង​ពិសេស​៤​ខ្សែ​ក្នុង​១​ថ្ងៃ ត្រូវបាន​បញ្ជា​ឱ្យ​ដឹក​ទឹក​ទៅ​កាន់​ទីក្រុង​Chennai ពី​ទីក្រុង​Vellore ចម្ងាយ​ប្រហែល​១២៥​គីឡូម៉ែត្រ​ពី​គ្នា​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​ភាពរាំងស្ងួត​​នេះ

#