រថភ្លើង​បុក​គ្នា​នៅ​ប៉ា​គី​ស្ថាន​ស្លាប់​១០​នាក់​និង​របួស​៦៤​នាក់​

380
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​បាន​បុក​ជាមួយនឹង​រថភ្លើង​ដឹកទំនិញ​មួយ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​ខែ​កក្កដា​ដោយ​បាន​បណ្តាល​​ឱ្យ​ស្លាប់​មនុស្ស​យ៉ាងតិចណាស់​១០​នាក់​និង​មនុស្ស​៦៤​នាក់​ផ្សេងទៀត​បាន​រងរបួស​។​

​រថភ្លើង​ដឹកទំនិញ​នេះ​បាន​ឈប់​នៅ​ស្ងៀម នៅ​ពេលដែល​រថភ្លើង​អ្នកដំណើរ​ដែល​មាន​ល្បឿន​លឿន​បាន​បុក​វា​នៅ​ស្ថានីយ៍​រថភ្លើង​Walhar នៅ​ទីក្រុង Rahim Yar Khan នៅ​ខេត្ត Punjab ភាគ​ខាងកើត​នៃ​ប្រទេស​នេះ​។

​រថភ្លើង​ដឹក​អ្នកដំណើរ​នេះ ត្រូវបាន​គេ​ជឿ​ថា​បាន​ដូរ​ផ្លូវខុស ដោយ​បើក​លើផ្លូវ​ដែល​រថភ្លើង​ដឹកទំនិញ​នេះ​បាន​កំពុង​ឈប់​នៅ​ស្ងៀម​។ ​ប្រែ​សម្រួល​៖​សុខា​/sn

ក្រុម​អ្នក​សង្គ្រោះ​ស្ថិត​នៅ​កន្លែង​គ្រោះថ្នាក់​រថភ្លើង​នៅ​ទីក្រុង Rahim Yar Khan ប្រទេស​ប៉ា​គី​ស្ថាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​ខែកក្កដា​

#