រថភ្លើង​បើក​បុក​ចូល​ហ្វូងមនុស្ស​នៅ​ពិធីបុណ្យ​មួយ ដោយ​សម្លាប់​មនុស្ស​៥៨​នាក់​

644
ចែករម្លែក

ប៉ូលីសបាននិយាយថារថភ្លើងល្បឿនលឿនមួយបានបើកចូលហ្វូង មនុស្សដែលបានកំពុងមើលការបាញ់កាំជ្រួចអំឡុងពេលពិធីបុណ្យសាសនាមួយនៅប្រទេសឥណ្ឌាភាគខាងជើងកាលពីថ្ងៃសុក្រទី១៩តុលាដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៥៨នាក់និងរងរបួសរាប់សិបនាក់។

 

លោកPratap Singh Bajwa សមាជិសភា បាននិយាយថា រថភ្លើងនេះ មិនអាចឈប់បានពេលជួបឧបទ្ទវេហេតុនៅក្រៅទីក្រុងAmritsar នៅរដ្ឋPunjab មកនោះ។

សារព័ត៌មាPress Trust of India បាននិយាយថា រថភ្លើងចំនួន២ខែ្សបានបើកមកពីទិសដៅផ្ទុយគ្នានៅផ្លូវដែកផេ្សងៗគ្នា នៅពេលតែមួយ ដែលនាំឱ្យមនុស្សទាំងនោះមានឱកាសតិចតូចក្នុងការរត់ចេញនៅពេលនោះ។ ប៉ុន្តែ អ្នកស្លាប់និងអ្នករបួសទាំងនេះ គឺបង្កឡើងដោយរថភ្លើងមួយក្នុងចំណោមរថភ្លើងទាំងនេះ។

អ្នកឃើញហេតុការណ៍ម្នាក់ បាននិយាយថា រថភ្លើងនេះមិនបានបញ្ចេញសំឡេងប្រុងប្រយ័ត្ននៅពេលវាបានបើកកាត់តំបន់នោះ ដែលមនុស្សរាប់រយនាក់បានកំពុងមើលការបាញ់កាំជ្រួចអំឡុងពេលមពិធីបុណ្យសាសនានោះទេ ។ អ្នកឃើញហេតុការណ៍ម្នាក់ទៀតបាននិយាយថាជនរងគ្រោះទាំងនោះ មិនបានដឹងថារថភ្លើងមួយ បានកំពុងមកនោះទេ ពីព្រោះការបាញ់កាជ្រួចមានសំឡេងលាន់ឮខ្លាំងពេក។

ក្រោយកើតមានគ្រោះថ្នាក់ ប្រជាជនមូលដ្ឋាននោះបាននាំគ្នាទៅកាន់កន្លែងកើតហេតុនិងស្រែកអោយមន្រ្តីផ្លូវដែលថាមិនមិនមានវិធានការបង្ការ តែទោះជាយ៉ាងណា រដ្ឋមន្រ្តីអយស្ម័យានឥណ្ឌាដែលបានចុះដល់កន្លែងកើតហេតុបាននិយាយថា ពួកអ្នករៀបចំពិធីបុណ្យនេះមិនបានជូនដំណឹងដល់អាជ្ញាធរផ្លូវដែកអំពីផែនការរៀបចំបុណ្យនេះទេ។

ក្នុងពេលជាមួយគ្នា នាយករដ្ឋមន្រ្តី ណារេនដ្រា ម៉ូឌី បាននិយាយថាលោកមានការសោកសៅជាខ្លាំងចំពោះគ្រោះថ្នាក់នេះ និងបានស្នើទៅមន្រ្តីអោយផ្តល់ជំនួយភ្លាម៕ដោយ៖សុខា/SN

 

#