រថភ្លើង​បើក​រអិល​ធ្លាក់​ផ្លូវ​នៅ​តួ​ក​គី សម្លាប់​មនុស្ស ២៤ នាក់ របួស​ជាង ៣០០ នាក់​

777
ចែករម្លែក

​មន្ត្រី​កំពូល​តួ​ក​គី​ម្នា​ក់បាន​និយាយថា មនុស្ស ២៤ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ហេតុការណ៍​រថភ្លើង​ដឹក​អ្នកដំណើរ​បើក​រអិល​ធ្លាក់​ផ្លូវ​នៅ​ភាគ​ពាយព្យ​ប្រទេស​តួ​ក​គី​។ នេះ​បើ​យោងតាម​ប្រភព​សារព័ត៌មាន​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃ​ចន្ទ​ទី​៩​កក្កដា​នេះ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី រី​ស៊ី​ប អាក់​ដាក់ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បណ្តាលឱ្យ​ដី​នៅក្រោម​ផ្លូវដែក​ស្រុត ដោយ​បង្កឱ្យមាន​គ្រោះថ្នាក់​នេះ​កាលពី​ថ្ងៃអាទិត្យ​។​

​រថភ្លើង​នេះ​បាន​កំពុងធ្វើដំណើរ​ទៅកាន់​អ៊ី​ស្តង់​ប៊ុល​ពី​ទីក្រុង​អេ​ដឺ​ន នៅតាម​ព្រំដែន​ជាប់​ប្រទេស​ក្រិ​ក ជាមួយ​អ្នកដំណើរ ៣៦២ នាក់ និង​សមាជិក​បុគ្គលិក ៦ នាក់​នៅលើ​រថភ្លើង​។ ទូរថភ្លើង ៥ ក្នុងចំណោម ៦ ទូ​បាន​រអិល​ធ្លាក់​ផ្លូវ​។​

​រដ្ឋមន្ត្រី​សុខាភិបាល​លោក​អា​ម៉េ​ត ដេ​មៀ​ខេន និយាយថា មនុស្ស​ចំនួន ៣១៨ នាក់​បាន​រងរបួស​ដោ​យ​ក្នុងនោះ​មាន ១២៤ នាក់​កំពុង​ត្រូវបាន​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​៕ ដោយ៖ កញ្ញាដាលីស

ថភ្លើង​រអិល​ធ្លាក់​ផ្លូវ​បណ្តាល​ឱ្យស្លាប់ ២៤ នាក់​នៅ​តួ​ក​គី