រថភ្លើង​លើផ្លូវ​ដែក​តែមួយ​ខ្សែ​ដែលមាន​ល្បឿន​លឿន​ជាងគេ​ក្នុងប្រទេស​ចិន​

1128
ចែករម្លែក

​តាម​ការ​ឧទ្ទេសនាម​ពី​ក្រុម ហ៊ុន​ផលិត​រថភ្លើង ស៊ឺ​ហ្វា​ង ក្រុង​ឈី​ង តាវ ប្រទេស​ចិន​បានឱ្យដឹងថា ពេល​ថ្មីៗ នេះ រថភ្លើង​លើផ្លូវ​ដែក​តែមួយ​ខ្សែ​ដែល មាន​ល្បឿន​លឿន​ជាងគេ​ក្នុងប្រទេស ចិន បាន​ត្រូវ​សិក្សា​ស្រាវជ្រាវ​និង​ផលិត ដោយ​ជោគជ័យ​នៅ​ក្រុមហ៊ុន​ផលិត រថភ្លើង ស៊ឺ​ហ្វា​ង ក្រុង​ឈី​ង​តាវ ប្រទេស ចិន ហើយ​បច្ចុប្បន្ន​បាន​ឈានចូល ដំណាក់កាល​នៃ​ការសាកល្បង​ដំណើរ ការប្រើប្រាស់ ។ តាម​ការ​ឌី​ហ្សែ​ន រថភ្លើង​ប្រភេទ​នេះ​អាចធ្វើ​ដំណើរ​ក្នុង ល្បឿន​៨០ គីឡូម៉ែត្រ​/​ម៉ោង ហើយ​នៅ ពេល​ប្រើប្រាស់​ជាក់ស្តែង វា​អាចធ្វើ ដំណើរ​ក្នុង​ល្បឿន​ជា​អតិបរមា ៧០ គីឡូម៉ែត្រ​/​ម៉ោង ។​

​រថភ្លើង​ដែល​ធ្វើដំណើរ​លើផ្លូវ ដែក​តែមួយ​ខ្សែ​នេះ ជា​រថភ្លើង​ធុន ស្រាល​ថ្មី​មួយ​ប្រភេទ ដែលមាន ល្បឿន ធ្វើដំណើរ និង​កម្លាំង​ដឹកជញ្ជូន​កម្រិត មធ្យម ហើយ​ចំណាយ​ដើមទុន​តិច ។ រថភ្លើង​នេះ​អាច ត្រូវ​ប្រើប្រាស់​ក្នុង​តំបន់ ទេសចរណ៍ តំបន់ភ្នំ និង​ទីក្រុង ហើយ មាន​សក្តានុពល​ធំធេង​តាម​ទីផ្សារ​ជាតិ និង​អន្តរជាតិ ។​

​តាម​ការ​ឧទ្ទេសនាម​បានឱ្យដឹង ថា ក្រុមហ៊ុន​ផលិត​រថភ្លើង ស៊ឺ​ហ្វា​ង ក្រុង​ឈី​ង​តាវ ប្រទេស​ចិន កាន់កាប់ កម្មសិទ្ធិបញ្ញា​ពេញលេញ​ក្នុងការ​សិក្សា ស្រាវជ្រាវ និង​ផលិត​រថភ្លើង​ប្រភេទ ថ្មី​នេះ ។ រថភ្លើង​នេះ​អាចមាន ៣-៥ ទូត​ភ្ជាប់​គ្នា ដែល​អាច​ដឹក​អ្នកដំណើរ ៣០០-៥១០ នាក់ ៕ ដោយ ចាំង សួយ​តុង​

រថភ្លើងព្យួរលើផ្លូវដែកតែមួយខ្សែ (រូបថត Xinhua)