រថភ្លើង​លឿន​បុក​គ្នា​នៅ​តួ​ក​គី​ស្លាប់ ៧ របួស​ជិត​៥០​នាក់​

481
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា រថភ្លើង​ល្បឿន​លឿន​បាន​បុក​នឹង​ក្បាលរថភ្លើង​មួយគ្រឿង ហើយ​បាន​ធ្លាក់ចូល​ទៅក្នុង​ផ្លូវ​ថ្មើរជើង​នៅឯ​ស្ថានីយ​មួយ​នៅក្នុង​រដ្ឋធានី​អង់កា​រ៉ា​របស់​ប្រទេស​តួ​ក​គី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ធ្នូ​ដោយបាន​សម្លាប់​មនុស្ស ៧ នាក់​និង ៤៦ នាក់​ផ្សេងទៀត​រងរបួស​។​

​មន្ត្រី​រដ្ឋាភិបាល​លោក​វ៉ា​ស៊ី​ប សា​ហ៊ី​ន បាន​ប្រាប់​អ្នកកាសែត​នៅ​កន្លែងកើតហេតុ​ថា រថភ្លើង​ចេញដំណើរ​ម៉ោង ៦:៣០ ព្រឹក​ពី​ទីក្រុង​អង់កា​រ៉ា​ទៅ​ទីក្រុង​កូន​យ៉ា​ភាគ​កណ្តាល​បាន​បុក​ជាមួយ​ក្បាលរថភ្លើង​មួយ ដែល​កំពុង​ពិនិត្យមើល​ផ្លូវដែក​នៅ​ស្ថានីយ​តូច​ម៉ា​សាន់​ឌី​ស (Marsandiz)​។ រថភ្លើង​ល្បឿន​លឿន​នេះ​បាន​ឆ្លងកាត់​ស្ថានីយ​នោះ​ដោយ​មិន​បង្អង់​ល្បឿន​។​

​ទូរទស្សន៍​ឯកជន NTV បាន​និយាយថា យ៉ាងហោចណាស់​បា​រ៉ុង​ចំនួន​២​បាន​រអិល​ធ្លាក់​ពីលើ​ផ្លូវដែក​។ ផ្នែក​ខ្លះ​នៃ​ស្ពាន​ដើរ​ឆ្លងផ្លូវ​បាន​បាក់​ធ្លាក់​ពីលើ​រថភ្លើង​។​

​រូបភាព​ទូរទស្សន៍​បានបង្ហាញ​សេវា​សង្គ្រោះបន្ទាន់​កំពុងធ្វើការ​សង្គ្រោះ​អ្នកដំណើរ​ពី​រថភ្លើង​និង​កម្ទេចកម្ទី​។​

​លោក​សា​ហ៊ី​ន​និយាយថា ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ស្វែងរក​អ្នក​នៅរស់​បន្ថែមទៀត​៕ ដោយ៖ កញ្ញាដាលីស

ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ស្វែងរក​អ្នក​នៅរស់​បន្ថែមទៀត
ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ស្វែងរក​អ្នក​នៅរស់​បន្ថែមទៀត