រថភ្លើង​ល្បឿន​លឿន​ចិន សញ្ញា ”​ងើបឡើង​វិញ​” នឹង​អាចធ្វើ​ដំណើរ​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ល្បឿន ៣៥០​គីឡូម៉ែត្រ​/​ម៉ោង​

244
ចែករម្លែក

​នៅ​ថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៩ លោក លូ តុង​ហ្វូ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្លូវ​រថភ្លើង​ចិន​បាន ប្រកាស​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ថា សព្វថ្ងៃ​លើ​ពិភពលោក​នៅ​មិនទាន់មាន​ប្រទេស​ណាមួយ អាច​សម្រេចបាន​នូវ​ការធ្វើដំណើរ​ដោយ​ស្វ័យប្រវត្តិ​របស់​រថភ្លើង​ល្បឿន​លឿន ក្នុង​ល្បឿន ៣០០-៣៥០ គីឡូម៉ែត្រ​/​ម៉ោង ។ ក្រុមហ៊ុន​រថភ្លើង​ចិន​កំពុងធ្វើការ​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​ការ​សាក ល្បង​ឲ្យ​រថភ្លើង​ធ្វើដំណើរ​ស្វ័យប្រវត្តិ​ក្នុង​ល្បឿន​៣៥០​គីឡូម៉ែត្រ​/​ម៉ោង តាម​ខ្សែ​រថភ្លើង​ប៉េកាំង -​ចាំង​ចា​ខូវ ។​

​តាម​ប្រភពព័ត៌មាន​ពី​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​ផ្លូវ​រថភ្លើង​ចិន​បាន​ឲ្យ​ដឹងថា ក្រោយពី​បាន​ប្រើ ប្រាស់​បច្ចេកទេស ATO (​ធ្វើដំណើរ​ដោយ​ស្វ័យប្រវត្តិ​) តៃកុង​រថភ្លើង​គ្រាន់តែ​ចុច​ប៊ូ​តង់​តែមួយ រថភ្លើង​ក៏​អាច​ចេញដំណើរ​ពី​ស្ថានីយ​រថភ្លើង ធ្វើដំណើរ​តាមផ្លូវ​រថភ្លើង ចូល​ច​នៅ​ស្ថានីយ​ជាទី​ដៅ និង​បើកទ្វារ​ដោយ​ស្វ័យប្រវត្តិ ។​

​អ្នកជំនាញការ​បា​នស​ង្ក​ត់​ធ្ងន់​ថា ប្រព័ន្ធ ATO នេះ​នឹង​ដំណើរការ​ក្រោម​ការថែរក្សា​ការពារ​ពី​ប្រព័ន្ធ ការពារ​សុវត្ថិភាព​ដែល​អាច​គ្រប់គ្រង​មិន​ឲ្យ​រថភ្លើង​ធ្វើដំណើរ​លើស​ល្បឿន​កំណត់ ។ ប្រព័ន្ធ​នេះ អាច​រក្សា​សុវត្ថិភាព​របស់​រថភ្លើង និង​អ្នកដំណើរ ។ គួរ​បញ្ជាក់ថា​ប្រព័ន្ធ ATO មិន​រង​ការប៉ះពាល់ ពី​បច្ចេកទេស​តៃកុង​រថភ្លើង ហើយ​អាច​ធានា​ឲ្យ​រថភ្លើង​ធ្វើដំណើរ​តាម​ផែន​ការដែល​បានកំណត់ និង​អាចជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​រថភ្លើង ៕ ដោយ ចាវ យ៉ាង (​កាសែត បច្ចេកវិជ្ជា ដេលី​)​