រថភ្លើង​សញ្ញា​“​ងើបឡើង​វិញ​”​ក្លាយជា​ទិដ្ឋភាព​ដ៏​ទាក់ទាញ​ក្នុង​ប្រព័ន្ធ​គមនាគមន៍​ថៃ​

841
ចែករម្លែក

​ពិព័រណ៍​ឧស្សាហកម្ម​គមនាគមន៍ ផ្លូវដែក​ថៃ​ឆ្នាំ ២០១៨ បានប្រារឰ​នៅ ក្រុង​បាងកក ក្នុង​ចន្លោះ​ពីថ្ងៃ​ទី ២៨ ដល់ ទី​២៩ ខែមីនា ឆ្នាំ ២០១៨ ។ រថភ្លើង សញ្ញា “​ងើបឡើង​វិញ​” និង​គ្រឿង​បរិក្ខារ គមនាគមន៍​ផ្លូ​ដែក​របស់​ប្រទេស​ចិន បាន​ត្រូវ​ដាក់តាំង​បង្ហាញ​ក្នុង​ពិព័រណ៍ នេះ និង​បានទទួល​នូវ​ការចាប់អារម្មណ៍ ពី​ភាគី​នានា​។​ភាគី​ទាំងពីរ​ចិន​និង​កម្ពុជា បាន​ឯកភាពគ្នា​ថា ប្រទេស​ទាំងពីរ​នឹង អាចមាន​អនាគត​ដ៏​ភ្លឺស្វាង​ក្នុង​ការធ្វើ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ប្រព័ន្ធ គមនាគមន៍​ផ្លូវដែក ។​

​គំរូ​រថភ្លើង និង​គ្រឿង​បរិក្ខារ​ផ្លូវដែក មួយចំនួនធំ​បាន​ត្រូវ​ដាក់តាំង​បង្ហាញជូន​សាធារណជន​ក្នុង ពិព័រណ៍​នេះ​រួមមាន​រថភ្លើង​សញ្ញា​“​ងើបឡើង​វិញ​” របស់ ប្រទេស​ចិន រថភ្លើង​ដែល​ធ្វើដំណើរ លើផ្លូវ​ដែក​តែមួយ​ខ្សែ និង​រថភ្លើង​មួយ ចំនួន​ដែលជា​ផលិតផល​របស់​ក្រុមហ៊ុន​ចិន​ផ្តល់​ដល់ ប្រទេស​ថៃ​ជាដើម ។​

​លោក លី ជា តំណាង​ប្រចាំ ប្រទេស​ថៃ​របស់​ក្រុមហ៊ុន​ផលិត​រថភ្លើង ស៊ឺ​ហ្វា​ង ក្រុង​ឈី​ង​តាវ នៃ​ក្រុមហ៊ុន ផលិត​រថភ្លើង​ប្រទេស​ចិន​បាន​ឧទ្ទេសនាម ថា គម្រោង​សាងសង់​ខ្សែ​រថភ្លើង​ចិន​-​ថៃ ដំណាក់កាល​ទី ១ បាន​បើក​ការដ្ឋាន សាងសង់​ជា​ផ្លូវការ​រួចហើយ ដូច្នេះ​យើង​បានរៀបចំ​ឱ្យ ដាក់តាំង​បង្ហាញ​នូវ គំរូ​រថភ្លើង​សញ្ញា​“ ងើបឡើង​វិញ​” និង ប្រព័ន្ធ​បញ្ជា​ក្នុង​ទូរថភ្លើង ។ ក្រសួង គមនាគមន៍​ថៃ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ រថភ្លើង​សញ្ញា “​ងើបឡើង​វិញ​” និង រថភ្លើង​ដែល​ធ្វើ ដំណើរ​លើផ្លូវ​ដែក​តែមួយ​ខ្សែ​របស់​ប្រទេស​ចិន ៕ ដោយ យ៉ាង ចូ​វ (​ស៊ីន​ហួ​ចិន​)​