រថភ្លើង​សិរីសោភ័ណ​-​ប៉ោយប៉ែត បាន​រត់​ឡើ​ញ​វិញ

1528
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​ក្បាលម៉ាស៊ីន​រថភ្លើង​ដែល​ខូច​បន្ទាប់ពី​បុក​នឹង​រថយន្ត​ធំ​កន្លងទៅ បាន​ខូច​កណ្តាល​ស្ពាន​នាំ​ឲ្យ​អ្នកដំណើរ​ចុះ​ដើរកាត់​វាលស្រែ​ប្រសាច​។​តែ​ទោះជា​រអាក់រអួល​ឬ​យឺត​ដំណើរ​ក៏​ក្រោយពី​ខូចខាត​លើក​ទី​២​នោះ​មកទល់ពេលនេះ​រថ​ភ្លើង​ដឹក​អ្នកដំណើរ​ពី​ក្រុង​ប៉ោយប៉ែត​-​សិរីសោភ័ណ​-​បាត់ដំបង​បាន​រត់​ឡើងវិញ​ជាធម្មតា​ហើយ​កាលពី​ថ្ងៃទី​៣​ខែឧសភា​។​ក្នុងនោះ​ក៏​ប្រើ​ក្បាលរថភ្លើង​មួយទៀត​ម៉ាក​BB​ជួយ​រត់​ជំនួស​ក្បាលរថភ្លើង​ចាស់​ផលិត​នៅ​អតីត​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី​។​។​

រថភ្លើ្វងបានរត់ឡើងវិញ(រូបភ្នំស្វាយ)

​សូម​រំលឹកថា​ក្បាលរថភ្លើង​ចាស់​ដែល​ផលិត​នៅ​អតីត​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី​នោះបាន​ខូចខាត​លើក​ទី​២​កាលពី​ថ្ងៃត្រង់​ថ្ងៃទី​២​ខែឧសភា​នៅ​កណ្តាលផ្លូវ​និង​ស្ពាន​ក្នុង​រយ​:​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ​ខាងលិច​ក្រុង​សិរីសោភ័ណ​។​ក្បាលរថភ្លើង​នេះ​បាន​”​ដ​ជំងឺ​”​បន្ទាប់ពី​ការបុក​គ្នា​រវាង​រថភ្លើង​នឹង​រថយន្ត​ធំ​នៅ​ដុង​អារញ្ញ​សង្កាត់​និមិត្ត​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែមេសា​កន្លងមក​។​កាលនោះ​ភាគី​រថភ្លើង​ទារ​សំណង​ពី​ភាគី​ឡាន​ចំនួន​៥.០០០​ដុល្លារ​ប៉ុន្តែ​ម្ចាស់​រថយន្ត​ដែល​គ្នា​មាន​គ្រោះ​នឹង​ជួប​រឿង​ស៊យ​ជា​ញឹកញាប់ ទើប​ភាគី​រថភ្លើង​យកតែ​១.៥០០​ដុល្លារ ។​
ការបុក​លើក​ទី​៣​នោះបាន​បង្ក​ឲ្យ​ក្បាលរថភ្លើង​បាន​បែក​ធុង​ទឹក​,​បែក​ភ្លើង​ហ្វា​និង​ខូចខាត​ត្រង់​ក្បាលរថភ្លើង ហើយ​ជាប់​នៅ​ទី​កើតហេតុ រួច​ខូចខាត​អស់​២​ថ្ងៃ ( ថ្ងៃទី​២៣-២៤​ខែមេសា​) ហើយ​បាន​ជួស ជុល​ប្រើប្រាស់​បណ្តោះអាសន្ន​៕ មន​