រថភ្លើង​សេរី​ទំនើប ក្រុមហ៊ុន Royal Railway Cambodia បានមក​ហើយ​

1378
ចែករម្លែក

​ដោយ​: ចាន់តូ / ព្រះសីហនុ​: រថយន្ត​ធន់​ស្រាល សេរី​ទំនើប ដែល​ក្រុមហ៊ុន​Royal Railway Cambodia ទិញ​ពី​ប្រទេស​ម៉ិ​ក​ស៊ី​កូ បាន​មកដល់​បរទេស​កម្ពុជា​ហើយ នា​រសៀល​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩​នេះ ។​

​រ​ភ្លើង​សេរី​ទំនើប​នេះ នឹង​យកមកប្រើ​ប្រាស់​សម្រាប់​ដឹក​អ្នកដំណើរ​ពី​ស្ថានីយ ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ វា​ទំនើប​ជាង​រថភ្លើង​ដែល​កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន ដោយ​រត់​បាន​ល្បឿន​លឿន​ពោល​ចំណាយពេល​ត្រឹមតែ ២៥​នាទី​ប៉ុណ្ណោះ​ពី​ស្ថានីយ ទៅ​ព្រលានយន្តហោះ ។​

​រថភ្លើង​នេះ មាន​ក្បាលម៉ាស៊ីន​ចំនួន​ពីរ មុខ​មួយ និង​ក្រោយ​មួយ ជា​បច្ចេកវិទ្យា​ចុងក្រោយ ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ មាន​កៅអី​ដូច​កៅអី​ក្នុង​យន្តហោះ ដែល​អាច​បត់បែន និង​កែតម្រូវ​ទៅតាម​ចិត្ត​, មាន​បន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារ​ស្វ័យប្រវត្តិ និង​កន្លែង​ដាក់​ឥ​វ៉ាន់​នៅ​ខាងលើ​អ្នកដំណើរ និង​មាន Wifi ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្ដល់ព័ត៌មាន​តាម​វីដេអូ​៕ ល​