រថភ្លើង​២​ខ្សែ​បុក​គ្នា​នៅ​ជិត​រោងចក្រ​ប្រេងកាត​ស្ទឹងហាវ​

1163
ចែករម្លែក

(​ព្រះសីហនុ​)៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថភ្លើង​ពីរ​ខ្សែ​បាន​បុក​គ្នា​គឺ​មួយ​ខ្សែ​ដឹក​កុងតឺន័រ​(cotainer)​ចេញពី​កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ​និង​រថភ្លើង​មួយ​ខ្សែ​ទៀត​ដឹក​ប្រេង​តេ​ឡា​(tela)​។​

​ករណីនេះ​ប៉ះគ្នា​បណ្តាលឱ្យ​ក្បាលរថភ្លើង​ទាំងពីរ​ធ្លាក់​ចេញពី​ផ្លូវ​នៅ​រំលង​អា​ធ្រា​ត្រ​ម៉ោងជាង​១២​យប់​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៧​ស្ថិតនៅ​ចំណុច​ភូមិ​បួន​ឃុំ អូរត្រេះ​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​។​

​ក្នុង​ហេតុការណ៍​នេះ​បាន​បណ្តាលឱ្យ​ខូចខាត​ធុង​ទឹក​ចំណុះ​២.៥០០​លីត្រ​និង​ផ្ទះបាយ​ប្រជាពលរដ្ឋ​ចំនួន​ពីរ​គ្រួសារ​តែ​មិន​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។​ក្បាលរថភ្លើង​ទាំងពីរ​បាន​ធ្លាក់​ចេញ​ផ្លូវដែក​រៀងៗ​ម្ខាង​ម្នាក់​៕

​របាយការណ៍​បានអោយដឹងថា​ ​រថភ្លើង​ដឹក​ទូ​កុង​តៃ​នឺ​មកពី​កំពុងសោម​៤៣​ទូ​បុក​ប៉ះ​ជាមួយ​រថភ្លើង​បូម​ប្រេង​តេ​លា​បណ្តាលអោយ​​ក្បាលរថភ្លើង​បូម​ប្រេង​ក្រឡាប់​ធ្លាក់​ពី​ផ្លូវ​ម្ខាង​ចំនែក​ក្បាលរថភ្លើង​ដឹក​ទូ​កុង​តៃ​នឺ​ធ្លា​ក់មក​ខាង​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ​ឃៀ​ម វ​ណ្ណះ​ភេទ​​ប្រុស អាយុ​៤២​ឆ្នាំ បណ្ដាលអោយ​បុក​បែក​ធុង​ស្តុក​ទឹក​ចំណុះ​២៥០០​លីត្រ និង​ផ្ទះមួយ​ខ្នង​ទៀត​ម្ចាស់​ឈ្មោះ នាង ម៉ៃ ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​បណ្ដាលអោយ​ខូចខាត​ផ្ទះបាយ​ប៉ុន្តែ​មិនមាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ទេ​។​

​សូមបញ្ជាក់ថារ​ចរាចរណ៍​ផ្លូវដែក​នៅ​កម្ពុជា​មិន​ជាម​ម​ញឹក​ទេ និង​រថភ្លើង​ក៏មាន​តិចតួច​បំផុត តែ​គ្រោះថ្នាក់​បង្កឡើង​ដោយ​រថភ្លើង​​កើតមាន​ញឹកញាប់​គួរសម​រួមទាំង​ករណី​រថភ្លើង​បុក​ឡាន​ពីរ​បី​កាលពីពេល​ថ្មីៗ​នៅ​ផ្លូវ​ត្រឡោកបែក ដែល​នេះ​អាចមកពី​ការគ្រប់គ្រង​របស់​​ក្រុមហ៊ុន​នេះ​តែម្តង​។​សាធារណជន​សុំអោយ​ក្រសួង​សាធារណ​ការមើល​ករណី​នេះ​ផង​៕តិល ពិសិដ្ឋ-វាសនា

#