រថភ្លើង ប៉ោយប៉ែត​-​សិរី​សោ​ភ័​ណ សាកល្បង​ជោគជ័យ គ្រោង​ដាក់​ដំណើរការ​នៅ​ថ្ងៃស្អែក​

815
ចែករម្លែក

ដោយ :  វិបុល/​ភ្នំពេញ ៖ ខ្សែ​រថភ្លើង ប៉ោយប៉ែត​-​សិរី​សោ​ភ័​ណ បាន​សាកល្បង​ជោគជ័យ​ហើយ នា​ថ្ងៃនេះ ហើយ គ្រោង​នឹងដាក់​ដំណើរការ​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី​០៤ ខែមេសា ស្អែក​នេះ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

​ជាមួយគ្នានេះ ក្រសួង​ក៏បាន​បញ្ជាក់ដែរថា បន្ទាប់ពី​ដាក់​ដំណើរការ​ជា​បណ្ដុះ​អាសន្ន​នៅ​ថ្ងៃ ០៤ មេសា ២០១៨ ខាងមុខនេះ ជាមួយនឹង​កាដូ​ពិសេស ជិះ​ដោយ​ឥតគិតថ្លៃ​រហូតដល់​ថ្ងៃទី​៣១ កក្កដា ២០១៨​។​
​ការធ្វើដំណើរ​តាមផ្លូវ​ដែក​នេះ នឹង​អនុញ្ញាត​ឲ្យ​ផ្ទុក​មនុស្ស​១០០​នាក់ ទាំង​ឈរ​និង​អង្គុយ​ផ្តល់​សេវា មួយថ្ងៃ​០៣​ជុំ ស្មើនឹង​០៦ ជើង​ទៅមក ។

​ក្រសួង​ក៏បាន​បន្ថែមថា ជាមួយនឹង​មធ្យោបាយ​ធ្វើដំណើរ​នេះ នឹង​ជួយ​សម្រួល​កាត់បន្ថយ​ការកកស្ទះ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ កាត់បន្ថយ​ភាពក្រីក្រ តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​៕

រូបថត ៖ ហ្វេសប៊ុកក្រសួង