រថយន្ដដឹកកម្មករបុករថយន្ដដឹកស៊ីម៉ងត៍របួស១៥នាក់

674
ចែករម្លែក

ដោយ:វ៉ៃកូ/​ខេត្តស្វាយរៀង ​៖ ​យ៉ាងហោចណាស់​ក៏មាន​កម្មករ​កម្មការិនី​រោងចក្រ​ចំនួន​១៥​នាក់​ ក្នុងចំណោម​៦០​នាក់​បាន​រងរបួស​ស្រាល​ ដោយសារ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​បើក​កៀក​គ្នា​ទុកចន្លោះ​សុវត្ថិ​ភាពមិន​គ្រប់គ្រាន់ នៅពេល​រថយន្ត​ខាងមុខ​ជាន់​ហ្វ្រាំ រថយន្ត​ដឹក​កម្មករ​បាន​ជ្រុល​ទៅបុក​ពីក្រោយ​ដោយ​ជាន់​ហ្វ្រាំង​មិនជា​ប់។​

​ករណី​គ្រោះថ្នាក់​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៦:៣០​នាទី​ព្រឹក​ថ្ងៃទី ៣​ខែមករា​ឆ្នាំ ២០១៩​នេះ​ចន្លោះ​គីឡូម៉ែត្រ​១៣៩-១៤០​នៅ​ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​១​ស្ថិតនៅ​ភូមិ ថ្នល់កែង ឃុំណ្ដៀង​រាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង​។

​យោងតាម​សមត្ថកិច្ច​បានឲ្យដឹង​ថា ​កណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​រវាង​រថ​យន្ដ​ដឹក​ស៊ី​ទែន ​និង​រថយន្ត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​ និង​បង្កឡើង​ដោយ​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ស្លាក​លេខភ្នំពេញ 3D 4014 បើកបរ​ដោយ​ឈ្មោះ ខៀវ ហន ភេទ​ប្រុស អាយុ​២៥ឆ្នាំ មុខរបរបើកបរ រស់នៅ​ភូមិ ថ្លុក​ព្រីង ឃុំពពែ​ត ស្រុក​ស្វាយទាប ខេត្តស្វាយរៀង គ្មាន​រងរបួស​នោះទេ​(​អ្នកបើកបរ​)​រថយន្ត បានធ្វើ​ដំំ​ណើ​រ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ស្របគ្នា​ លុះ​មកដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ​ក៏បាន​បុក​គូថ​រថយន្ត​ស៊ី​ទែន​ពីក្រោយ ។​

​ប្រភព​បាន​បន្តទៀតថា​ ​ក្រោយ​ជួប​គ្រោះ​រថយន្ត​សស៊ីទែន​ក៏​ទៅមុខ​បាត់។ ចំណែក​រថយន្ត​បង្ក​គឺ​នៅ​កន្លែងកើតហេតុ មានកម្ម​ករ​រួម​ដំណើរ ចំនួន​៦០​នាក់ បណ្ដាលឱ្យ​រងរបួស​ចំនួន​១៥​នាក់​ក្នុងនោះ​ប្រុស​០១​នាក់ បច្ចុប្បន្នកំពុង​សំរាក​ព្យាបាល​របួស​នៅ មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប (​អ្នក​ទាំងអស់​រងរបួស​ស្រាល​) និង​អ្នកបើក​ថ្នាំ​ចំនួន​៣២​នាក់ ប្រុស ៥​នាក់ អ្នក​ទាំង​៣២​នាក់​នេះ​សុំ​បើក​ថ្នាំលេប ។​

​ចំពោះ​រថយន្ត​ដឹក​កម្មករ​បាន​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​៕B/