រថយន្ដបុក​កុមារ​១៣​នាក់​និង​២​នាក់​ស្លាប់​នៅ​ជប៉ុន​

699
ចែករម្លែក

​ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​៨​ខែ​ឧសភា​ថា​រថយន្ដ​មួយ​គ្រឿង​បាន​បើក​បុក​ចូល​ក្រុម​កុមារ​១៦​នាក់​ដែល​ភាគច្រើន​ជា​កុមារ​មត្តេយ្យ​ដែល​បាន​កំពុង​ដើរ​លើ​ចិញ្ចើមថ្នល់​នៅ​ទីក្រុង​Otsu ភាគ​ខាងលិច​នៃ​ប្រទេស​ជប៉ុន ដោយ​បណ្តាល​ឱ្យ​ស្លាប់​២​នាក់​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​រថយន្ត​តូច​នេះ​បាន​បុក​រថយន្ត​ដឹក​អ្នកដំណើរ​មួយ​ផ្សេងទៀត​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​មួ​យ​និង​បាន​ជ្រុល​​ទៅ​លើ​ចិញ្ចើម​ផ្លូវ​នោះ​។ ក្រុម​ក្មេងៗ​សិស្ស​មត្តេយ្យ​ដែល​មាន​អាយុ​ពី​២​ទៅ ៣​ឆ្នាំ​ទាំង​នោះ ត្រូវបាន​អមដំណើរ​ជាមួយ ដោយ​គ្រូបង្រៀន​៣​នាក់​។ ក្មេងស្រី​ម្នាក់​និង​ក្មេងប្រុស​ម្នាក់​​ត្រូវបាន​ប្រកាសថា​បាន​ស្លាប់​បន្ទាប់ពី​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ប៉ូលិស​បាន​និយាយថា អ្នកបើករថយន្ត​តូច​នេះ មាន​អាយុ​៦២​ឆ្នាំ​ជា​ស្ត្រី ហើយ​អ្នកបើករថយន្ត​មួយ​ផ្សេង​ទៀត​ជា​ស្រី្ត​ដែរ មាន​អាយុ​៥២​ឆ្នាំ ។ អ្នកបើក​រថយន្ត​ទាំង​២​នាក់​នេះ​ ត្រូវបាន​ចាប់ខ្លួន​នៅនឹងកន្លែង​ពីបទ​បើកបរ​ធ្វេសប្រហែស​។​

​នៅ​ប្រទេស​ជប៉ុន ជាទូទៅ ក្មេងៗ​តែងតែ​ដើរ​ទៅ​សាលារៀន​ជា​ក្រុមៗ​៕ប្រែសម្រួល៖សុខា

គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះនៅចំណុច​ផ្លូវ​ប្រសព្វ​មួ​យ​​ក្នុងទីក្រុង​Otsu

#