រថយន្ដបុក​ចូល​ហ្វូងមនុស្ស​នៅ​ចិន សម្លាប់​មនុស្ស​៩​នាក់​និង​របួស​៤៦​នាក់

709
ចែករម្លែក

អ្នកបើករថយន្តនេះ ត្រូវបានចាប់ឃុំខ្លួន តែហេតុផលនៅពីក្រោយការបុកនេះនៅមិនទាន់ដឹងនៅឡើយ។

សេចក្តីរាយការណ៍បាននិយាយថា រថយន្តLand Rover ពណ៌ក្រហមមួយគ្រឿងបានបុក ចូលហ្វូងមនុស្សនៅទីក្រុង Hengyang ប្រទេសចិន កាលពីល្ងាចថ្ងៃពុធ ទី១២កញ្ញាដោយបានសម្លាប់មនុស្ស៩នាក់និងរងរបួស៤៦នាក់។

សេចក្តីរាយការណ៍នេះបាននិយាយថា រថយន្តនេះ បានខូចខាតយ៉ាងខ្លាំង។

តាមរូបភាពវីដេអូ បង្ហាញមនុស្សរាប់សិបនាក់ បានភ័យស្លន់ស្លោនៅពេលដែលរថយន្តនេះបើកបុកចូលហ្វូងមនុស្ស។

មិនមានការធ្វើអត្ថាធិប្បាយភ្លាមៗពីក្រុមអាជ្ញាធរទេ។ មូលហេតុនៅពីក្រោយហេតុការណ៍នេះនៅមិនទាន់ដឹងនៅឡើយទេ៕ដោយ៖សុខា/sn