រថយន្ដបុក​ម៉ូតូ​ក្នុងទិសដៅ​ច្រាស​គ្នា បណ្ដា​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​

528

(​ព្រៃវែង​)៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​នឹង​ម៉ូតូ​បើកបរ​ក​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង ៧​និង​២៥​នាទី យប់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាងមុខ​កា​រ៉ា​ស់​សាំង​ឈ្មោះ ឡោ ច​ន្ធី ស្ថិតនៅ​ក្នុងភូមិ​ភ្លយ ឃុំ​តា​កោ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង​។​

​រថយន្ត​ម៉ាក់​ហ៊ីយ៉ានដាយ ពណ៌​ខៀវ ប្រភេទ​ឡាន​ចំណុះ​១១​តោន ពាក់​ស្លាក​លេខ ភ្នំពេញ 3C-0376 បើកបរ​ដោយ​ឈ្មោះ មុត គា​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ឃ្នៃ ឃុំ​ស្រែង ស្រុក​ជុំ​គិរី ខេត្តកំពត ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​(​ព្រៃវែង​ទៅ​ស្វាយ​អ​ន្ទ​រ​) ។​

​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ចេះ ច​ន្ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​ភូមិ​ស្គរ​ដាច ឃុំ​តា​កោ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង បើកបរ​ម៉ូតូ​ពី​កើ​តទៅ​លិច ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ មាន​ស្លាក​លេខ ព្រៃវែង 1D-0566 អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ចរាចរណ៍​បាន​ចុះ​វាស់វែង និង​នាំយក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​ដោះស្រាយ​តាម​នីតិវិធី ខណៈ​អ្នកបើកបរ​រថយន្ត​ត្រូវបាន​ឃាត់ខ្លួន​ផងដែរ​៕L ដោយ​៖ លីន​ណា​