រថយន្ដបុក​ម៉ូតូ បណ្ដាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់ នៅ​ស្រុក​កំពង់សីលា​

938
ចែករម្លែក

ដោយ​៖ លីន​ណា / ព្រះសីហនុ​៖ រថយន្ដ​លិច​ស៊ី​ស​មួយគ្រឿង បាន​បើក​បុក​ម៉ូតូ​១​គ្រឿង បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​បួស​ធ្ងន់ កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៨ នៅ​ផ្លូវជាតិ​លខ​៤ ចន្លោះ​គីឡូម៉ែត្រ​១២៣-១២៤ ស្ថិតនៅ​ក្នុងភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​លិច​ស៊ី​ស ពណ៌​ស្ករ ស្លាក​លេខ​ព្រះសីហនុ 2A 7002 មាន​ទិសដៅ​ពី ព្រះសីហនុ​-​ភ្នំពេញ លុះដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ យិន រ​ន្នី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​រងរបួស​បាក់ជើង ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​ភ្លាមៗ​ដែរ រីឯ​អ្នកបើកបរ​រត់គេច​បា​ត់​ស្រមោល បន្សល់ទុក​រថយន្ដ​នៅ​កន្លែងកើតហេតុ​។

​ក្រោយពេល​កើតហេតុ រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕L​