រថយន្ដ​កាមរី​បុក​ម៉ូតូ​របួសធ្ងន់​២​នាក់​

471

(​ឧ​ត្ត​រ​មានជ័យ​) ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​កាមរី​១​គ្រឿង បុក​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​របួស​ធ្ងន់ធ្ងរ កើតហេតុ​កាលពី​រសៀល​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៧ នៅលើ​ផ្លូវ​គ្រួស​ក្រហម ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​កាមរី​គូទ​ស្វិត ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2B-9778 បើកបរ​ក្នុង​ល្បឿន​លឿន បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក ZOOMER X ពណ៌​ខ្មៅ​លា​យស ១​គ្រឿង គ្មាន​ស្លាក​លេខ ដែល​ធ្វើដំណើរ​ទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាលឱ្យ​ភាគី​ម៉ូតូ​របួសធ្ងន់​ទាំង ២​នាក់​។ ជនរងគ្រោះ​ទី​១-​ឈ្មោះ ខន វិត ភេទ​ប្រុស អាយុ ១៥​ឆ្នាំ របួស​បាក់ជើង​ខាងស្តាំ និង​ទី​២-​ឈ្មោះ ខន ណាវី ភេទ​ស្រី អាយុ ១៤​ឆ្នាំ របួស​បាក់​ភ្លៅ​ទាំងសងខាង​។ អ្នក​ទាំងពីរ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ក្រោយ​កើតហេតុ រថយន្ត និង​ម៉ូតូ ត្រូវបាន​នគ​បាល​យកមក​រក្សាទុក រង់ចាំ​ដោះស្រាយ​តាមច្បាប់​នៅពេល​ក្រោយ​៕L ដោយ​៖ លីន​ណា​