រថយន្ដ​កុង​ទ័​រ​ន័​របើក​បុក​ម៉ូតូ បណ្ដាលឲ្យបុរសម្នាក់​ស្លាប់​យ៉ាង​អាណោច​អាធ័ម​

512
ចែករម្លែក

ដោយ​ : ​ម៉ា​រ៉ា/ភ្នំពេញ ​៖ រថយន្ដ​កុង​ទ័​រ​ន័​របើក​បុក​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោច​អាធ័ុម ខ​ណៈដែល​ជនរងគ្រោះ​កំពុងបើក​ម៉ូតូបម្រុង​ទៅផ្ទះ​របស់ខ្លួន​វិញ​។ ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​៨និង៤០​នាទី​យប់ នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិតនៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

សាព​សព​ជនរងគ្រោះ​ឈ្មោះ ទូច សុខ​ហៀ​ង ភេទ​ប្រុស​អាយុ​២៤ ឆ្នាំ​មុខរបរ​អ្នកបើកបរ ស្នាក់នៅម្ដុំ​ផ្ទះជួល​ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល មាន​ស្រុកកំណើត ភូមិ​ស្នែង ឃុំ​ត្រ​ពាំងពារ ស្រុក​ប​សែត ខេត្ដ​កំពង់ស្ពឺ​។​

យោងតាម​ប្រ​ព័ត៌​មាន​ពី​ប្រជាពលរដ្ឋ​នៅ​និង​កន្លែង​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ស៊េរី២០១៨ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កំពង​ស្ពឺ​1L-7130​ បានធ្វើ​ដំណើរ​ពី​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ។ ​ពេលនោះ​ក៏មាន​រថយន្ដ​កុង​ទ័​រ​ន័​រ​ពណ៌​ផ្កាឈូក​លាយ​សរ ពាក់​ស្លាក​លេខ​ចំ​ពីមុខសៀមរាប 3A-2277។ ឯក​ចំណែក​ខាងក្រោយ​ពាក់​ស្លាក​លេខ ព្រះសីហនុ​4A-2716​បានធ្វើ​ដំណើរ​ពី​ទិសដៅ​ពី​កើ​តទៅ​លិច​បញ្ច្រាសទិស​គ្នា​ ។ ពេល​ដល់​ចំណុចកើតហេតុ​ក៏បាន​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​​ពេញទំហឹង​ បណ្ដាល​ឲ្យ​បុរសអ្នកបើកបរម៉ូតូ​ស្លាប់​យ៉ាង​អាណោច​អធម៌​នៅ​និង​កន្លែងកើតហេតុ​ ។ ចំណែក​ឯក​ម៉ូតូ​វិញ​ជាប់​ជាមួយនឹង​រថយន្ដ​អូស​ជាង​២០​ម៉ែត្រ ។ ឯ​ម្ចាស់​រថយន្ដ​កុង​ទ័​រ​ន័​រ​វិញ​បាន​រត់​គេចខ្លួនបាត់​ស្រ​មោល​បន្សល់ទុក​តែ​រថយន្ដ​នៅ​និង​កន្លែងកើតហេតុ​។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ជំនាញ ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​វាស់វែង​ស្ទួ​ច​រថយន្ដ ​យក​ដ​ទៅ​រក្សាទុក​នៅ​ស្នងការ​អធិដ្ឋាន​ចរាចរណ៍​ជើងគោក ​ដើម្បី​រងចាំ​ដោះស្រាយ ។ ចំណែក​សព​ត្រូវ​ក្រុមគ្រួសារ​សាច់​ញា​តិ​ដឹក​ទៅ​ស្រុកកំណើត ​ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕​B