រថយន្ដ​ក្រឡុក​ស៊ីម៉ង​តិ៍​បើក​បុក​រ៉ឺម៉ក​ដឹក​បន្លែ​ខូចខាត​ម៉ូតូ រួច​បើករថយន្ដ​រត់គេច​ដ​ល់​ផ្សារ​ទួល​ពង្រ ទើប​ចាប់បាន

403
ចែករម្លែក

ដោយ:​ចាន់តូ/​ភ្នំពេញ ​៖ រថយន្ដ​ក្រឡុក​ស៊ីម៉ង​តិ៍​បើក​បុក​រ៉ឺម៉ក​ដឹក​បន្លែ ​បណ្ដាល​ឲ្យ​រង​ការ​ម៉ូតូ​ផ្នែក​ខាងមុខ​ទាំងស្រុង។ ចំណែក​ម្ចាស់​រ៉ឺម៉ក​លោត​ចេញ​ទាន់ រួច​រថយន្ដ​ក៏​បន្ថែម​ល្បឿន​យ៉ាង​លឿន​បម្រុង​រត់គេច តែ​ម្ចាស់​រ៉ឺម៉ក​ដេញ​ឃាត់​រថយន្ដ​បាន​នៅ​ផ្សារ ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១០ព្រឹក​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវបំបែក​ជា​៤ ភូ​មិន​ប្រការ សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

​សម្ដី​ម្ចាស់​រ៉ឺម៉ក​កង់​បី​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បាន​បើក​រ៉ឺម៉ក​ដឹក​បន្លែ​មកពីផ្សារ​ចំការ​ដូង​ក៏បាន​បើក​ត្រលប់​ទៅផ្ទះ​វិញ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ព្រៃ​ស ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។ លុះ​ពេល​ជិះ​ទៅដល់​ផ្លូវបំបែក​ជា​៤ ភូមិ​ប្រការ សង្កាត់​ព្រៃ​សរ ក៏ត្រូវ​រថយន្ដ​ឡុ​ក​ស៊ីម៉ង​តិ៍​មួយគ្រឿង​បើក​តាម​បណ្ដោយ​ផ្លូវ ៥០​ម៉ែត្រ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ ទៅបុក​រ៉ឺម៉ក​កង់​បី​កំពុងធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង។ ចំណែក​ម្ចាស់​រ៉ឺម៉ក​កង់​បី​ឃើញ​សភាព​មិន​ស្រួល ​ក៏​លោត​ចេញ​យករួចខ្លួន​ទើប​មិន​បណ្ដាល​ឲ្យ​រងរបួស។ ​ភ្លាមៗ​​នោះ​ក្រោយពី​បង្កហេតុ​រួច​រថយន្ដ​ក្រឡុក​ស៊ីម៉ង​តិ៍ ​ក៏​បន្ថែម​ល្បឿន​យ៉ាង​លឿន​បើក​រត់គេច ប៉ុន្ដែ​ត្រូវ​ម្ចាស់​នៅ​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ជួយ​ដេញតាម​ពីក្រោយ​ រហូតដល់​ផ្សារ​ទួល​ពង្រ​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ​សែន ទើប​ឃាត់​រថយន្ដ​ប្រគល់​ឲ្យ​សមត្ថកិច្ច​នាំយក​មកពី​កន្លែងកើតហេតុ​វិញ។​

​បន្ទាប់ពី​សមត្ថកិច្ច​នាំ​យកមក​ដល់​កន្លែងកើតហេតុ​វិញ ​តំណាង​រថយន្ដ​ក្រឡុក​ស៊ីម៉ង​តិ៍ ចុះមក​ដោះស្រាយ​ជាមួយ​ម្ចាស់​រ៉ឺម៉ក​ដោយ​ចេញថ្លៃ​ជួសជុល​ម៉ូតូ​ចំនួន៤០០ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្ដង៕​B/