រថយន្ដ​ដឹក​ស៊ីម៉ង់ត៍​មួយគ្រឿង​ក្រឡាប់​ដោយ​ខ្លួនឯង​លើផ្លូវ​ជាតិ​លេខ​៦ កាលពី​ជិត​ភ្លឺ​

990
ចែករម្លែក

​ដោយ​៖ គូលែន / សៀមរាប​៖ មាន​ករណី​ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង កាលពី​ម៉ោង​៣​និង​៣០​ទៀបភ្លឺ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ លើ​ដង​ផ្លូវជាតិ​លេខ​៦ ភូមិ​អង្គ្រង ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​រថយន្ត​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​នោះ ម៉ាក់​ហ្វ៊ូ​ហ្សូ សណ្ដោង​រ៉ឺម៉ក ពណ៌​ស​-​ខៀវ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A 0570 (​អ្នកបើកបរ​រត់​បាត​) ដឹក​ស៊ីម៉ង់ត៍​២៥​តោន​។​

​យ៉ាងណាក៏ដោយ ករណីនេះ មិនមាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ណា​ម្នាក់​ឡើយ​៕L​

#