រថយន្ដ​ដែល អា​ដូ​ហ្វ អ៊ី​ត្លែរ ជិះ​នៅ​សម័យ​សង្គ្រាមលោកលើកទី​២ ត្រូវបាន​ដាក់លក់​ដេញថ្លៃ​នៅ​អាមេរិក​

256

​កំពូល​រថយន្ដ​ម៊ែ​ស​សឺ​ដេ​ស “Mercedes” ដែល​គេ​ផលិត​សម្រាប់ អា​ដូ​ហ្វ អ៊ី​ត្លែរ ប្រើប្រាស់​អំឡុង សង្គ្រាម លោក​លើក​ទី​២​ត្រូវបាន​ដាក់លក់​ដេញថ្លៃ​កាល​ថ្ងៃ​ពុធ​ទី​១៧ ខែមករា​។​

​រថយន្ត Mercedes-Benz 770 Grosser Offener Tourenwagen របស់​មេដឹកនាំ​ផ្តាច់កា​រណា ហ្ស៊ី​ខាងលើ​ដែល​ត្រូវបាន​កងទ័ព​អាមេរិក​ដកហូត​បន្ទាប់​ពី​សង្គ្រាម​បញ្ចប់ គឺ​ស្ថិតក្នុង​ចំណោម​រថយន្ត ប្រភេទ​នេះ​ដែល​មានតែ ៣ គ្រឿង​គត់​នៅក្នុង​ដៃឯក​ជន ហើយ​មានតែ ៥ គ្រឿង​គត់​ក្នុង​ពិភពលោក​។

​រថយន្ត​របស់​អាល្លឺម៉ង់ មួយ​នេះ​ត្រូវបាន​ក្រុមហ៊ុន Worldwide Auctioneers ដែលជា​អ្នករៀបចំ ការដាក់​ដេញថ្លៃ​នេះ​នៅក្នុង​ទីក្រុង​ស្កុ​ត​ស៍​ដេ​ល​(Scottsdale)​រដ្ឋ​អា​រី​ហ្សូ​ណា សហរដ្ឋអាមេរិក​ពណ៌​នា ថា​ជា​”​រថយន្ត​ដែលមាន​សារសំខាន់​ជា​ប្រវត្តិសាស្ត្រ​បំផុត​មិន​ធ្លាប់មាន​សម្រាប់​លក់​ជា​សាធារណៈ​”​។ ទោះជា​យ៉ាងណា​គ្មាន​ការប៉ាន់ស្មាន​ពី​តម្លៃ​ផ្លូវការ​នោះទេ​៕ ប្រែ​សម្រួល​: ខុម​