រថយន្ដ​តូច​បើក​បុក​រថយន្តក្រុង​វីរៈ​ប៊ុន​ថាំ​កំពុង​ឈប់​ដាក់​ភ្ញៀវ​ពីក្រោយ​របួស​២​នាក់

377
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​រួម​ដំណើរ​និង​ស្ត្រី​ម្នាក់​បាន​បើករថយន្ត​យ៉ាង​លឿន​បាន​ជ្រុល​ទៅបុក​រថយន្តក្រុង​វីរៈ​ប៊ុន​ថាំ​ពីក្រោយ​កំពុង​ឈប់​ដាក់​ភ្ញៀវ​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​សហ​ពន្ធ​រុស្សី​ចំណុច​ក្រុមហ៊ុន​លក់​រថយន្ត​BMW​ក្នុង​សង្កាត់​អូ​បែកក្អម​ខណ្ឌ​សែន​សុខ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា​រថយន្ត​ហាយ​ឡេ​ន​ឌ័​រពាក់​ស្លាក​លេខ​ភ្នំពេញ​2AK2941​។​ជ្រុល​ទៅបុក​រថយន្តក្រុង​វីរៈ​ប៊ុន​ថាំ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C5370​កំពុង​ឈប់​ដាក់​ភ្ញៀវ​អែប​ចិញ្ចើមផ្លូវ​ពេញទំហឹង​បណ្ដាល​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​ស្រាល​ត្រូវបញ្ជូន​ភ្លាមៗ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ជំនាញ​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​ស្នងការ​ក្រុង​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​

#