រថយន្ដ​ធុន​ធំ​បុក​ម៉ូតូ​ពីក្រោយ ស្លាប់​ម្នាក់ និង​របួសស្រាល​ម្នាក់​

457

(សៀមរាប)​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​ធុន​ធំ​១​គ្រឿង បើក​បុក​ម៉ូតូ​១​គ្រឿង​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​រងរបួស​ស្រាល ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង ៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ ស្ថិតនៅត្រង់​ចំណុច​ផ្លូវ​ក្រវ៉ាត់​ក្រុង ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្តសៀមរាប​។​

​អ្នកបើកបរ​ម៉ូតូ​ដែល​ស្លាប់​មានឈ្មោះ កែវ ដា​រូ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្តសៀមរាប​។ ចំណែក​អ្នករួមដំណើរ​ឈ្មោះ ឡា​ត់ ឈុន​ឡាយ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ នៅ​ភូមិ​ថ្មី ស​ង្គា​ត់​ស្វាយដង្គំ ក្រុង​-​ខេត្តសៀមរាប របួសស្រាល​។

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​ធុន​ធំ ១​គ្រឿង ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ក ២២៨៤ ភព​៣ បាន​បុក​ម៉ូតូ​ម៉ាក​ស្មាស​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1J 1237 បុក​កិន​អូស​ពីក្រោយ​ចូល​ចំ​កង់​រថយន្ត​មុខ​ខាងឆ្វេង បណ្តាលឱ្យ​ស្លាប់​ម្នាក់​បែក​ខួរ​ហូរឈាម​ស្រោច​ពេញ​ថ្នល់ និង​ម្នាក់ទៀត​របួសស្រាល​ម្នាក់ ភ្លាមៗ​អ្នកបើករថយន្ដ​ខាងលើ បាន​ចុះ​រត់​គេចខ្លួនបាត់​បន្សល់​ទុក​នៅ​រថយន្ត​នៅ​កន្លែងកើតហេតុ​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ និង​ទាក់ទង​ទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ ឲ្យ​មក​ទទួល​សាកសព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕L ដោយ​៖ លីន​ណា​