រថយន្ដ​បែន​ដឹក​ដី​បុក​ជាមួយ​ម៉ូតូ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅនឹងកន្លែង​

951
ចែករម្លែក
  • 30
    Shares

(​តាកែវ​) ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បែន​ដឹក​ដី និង​ម៉ូតូ មាន​ទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ​២ នៅ​ចំណុច​ផ្សារ​កំពង់​ជ្រៃ ស្ថិតក្នុង​ភូមិ​កំពង់​ជ្រៃ ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA DREAM C125 សេរី​២០១៥ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1J-9149 បើកបរ​ដោយ​ឈ្មោះ ជួប សារ៉េត ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​កណ្តាល ឃុំ​ព្រៃខ្លា ស្រុក​ទ្រាំង ខេត្តតាកែវ (​មុខរបរ​គ្រូបង្រៀន​) បើក​មកពី​ទិស​ខាងជើង​ទៅ​ត្បូង លុះ​មក ដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ជាមួយ​រថយន្ត​បែន​ដឹក ដី​មួយគ្រឿង​ម៉ាក​ហ៊ី​ណូ ពណ៌​ទឹកប៊ិច ចង្កូត​ស្តាំ ពាក់​ស្លាក លេខ​PP-2447 បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ រីឯ​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី បាន​រត់​គេចខ្លួនបាត់​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​បានធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕L ដោយ​៖ លីន​ណា​