រថយន្ដ​ព្រូស បើក​បុក​ម៉ូតូ​១​គ្រឿង​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់​

394

(​ភ្នំពេញ​) ៖ រថយន្ដ​ព្រូស​១​មួយគ្រឿង បាន​បើក​បុក​ម៉ូតូ​១​គ្រឿង​យ៉ាង​ពេញទំហឹង ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្ដា​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​។ ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង ២៣ និង ៣០​នាទី យប់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្តោយ​មហាវិថី​ព្រះស៊ីសុវត្ថិ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FY 9294 ជិះ​តែម្នាក់ឯង តាម​បណ្តោយ​មហាវិថី​ព្រះស៊ីសុវត្ថិ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេលមកដល់​កន្លែងកើតហេតុ​ចំណុច​ខាងកើត​វត្តភ្នំ ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​ជាមួយ​រថយន្ត​ព្រូស ១​គ្រឿង មាន​ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-0615 ដែល​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាលអោយ​បុរសរងគ្រោះ​ដួល​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅធ្វើ​ការសង្គ្រោះ​បន្ទាន់​ភ្លាមៗ នៅឯ​មន្ទីរពេទ្យ​៕L ដោយ​៖ លីន​ណា