រថយន្ដ​សាលារៀន Bridgeton English School បើក​លឿន​ប្រល័យ​ជីវិត​តាអាចារ្យ​កំពុង​ជិះ​កង់​

192
ចែករម្លែក

ដោយ​:​ឆាយា​នាថ/​កណ្តាល ​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ នេះ បង្ក​ឡើយ​ដោយ​រថយន្ត​សាំ​យ៉ុង​របស់​សាលារៀន Bridgeton English School បុក​លោកតា​អាចារ្យ​ម្នាក់​ស្លាប់​នៅ​កន្លែង ពេល​កំពុង​ជិះ​កង់ នៅ​ចំណុច​ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល​។​

​សមត្ថកិច្ច បញ្ជាក់ថា រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុង​ពណ៌​ស ពាក់​ផ្លាកលេខ 2K-9058 ពេល​បង្ក​គ្រោះថ្នាក់​ហើយ​ភ្លាមៗ​នោះ​តៃកុង​ឡាន​បាន​បើកទ្វារ​រត់ចេញ​ពី​កន្លែងកើតហេតុ ។ ​ចំណែក​ជនរងគ្រោះ​ឈ្មោះ វណ្ណ ជ័យ ភេទ​ប្រុស​អាយុ​៨១​ឆ្នាំ ។

​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​កង់​ពី​ត្បូង​ទៅ​ជើង ​ក្នុង​គោលបំណង​ទៅ​វត្ត​ទឹក​វិល ហៅ​វត្ត​ចុង​កោះ។ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ​ក៏ត្រូវ​រថយន្ត​សាំ​យ៉ុង​បុក​ពីក្រោយ​បោក​នឹង​កញ្ចក់​រថយន្ត​ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​ភ្លាមៗ​តែម្តង​។

​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​កូនចៅ​ដឹកយក​ទៅធ្វើ​បុណ្យ ហើយ​រថយន្ត​បង្ក​សមត្ថកិច្ច​កំពុង​ធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​៕B/