រថយន្ដ​សាំ​យ៉ុង​បុក​ម៉ូតូ​២​គ្រឿង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​នៅ​កន្លែងកើតហេតុ​នឹង​របួសស្រាល​ម្នា​ក់នៅ​ស្រុក​ស្នួល​

871
ចែករម្លែក

​ដោយ:​សេង​ឃួន/​​ក្រចេះ​ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយសារ​រថយន្ដ​សាំ​យ៉ុង បាន​វ៉ា​ក់​អឺ​បុក​ម៉ូតូ ម៉ាក​ហុងដា​ហើយក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ផ្សេងទៀត បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​បាន​ស្លាប់​នៅនឹង កន្លែង ឯ​អ្នករួមដំណើរ​របួសស្រាល ស្ថិតនៅ​ភូមិ​ក្បាល​ត្រាច​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨​នេះ​។​

​លោក ចាន់ សុ​គីម អធិការនគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​ដោយសារ​រថយន្ត​សាំ​យ៉ុង​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​វ៉ា​ក់​អឺ​នឹង​ម៉ូតូ​ម៉ាក​ហុងដា​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ​លឹម បូ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅក្នុង​ភូមិ​ក្បាល​ត្រាច ឃុំ​ស្រែ​ចារ ស្រុក​ស្នួល​ខេត្តក្រចេះ​បាន​ជិះ​ឆ្លងកាត់​ផ្លូវ​ទិសដៅ​ពី​លិចទៅ​កើត​បត់​ឆ្វេង​ក៏​ត្រូវបាន​រថយន្តបុក​ស្លាប់​នៅ​កន្លែង ហើយ​រថយន្ត​នោះ​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​បើកបរ​ដោយ ឈ្មោះ ផាត ស៊ីម​ថា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​កំពែង ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​បាន​ស្លាប់​នៅនឹងកន្លែង​ដែរ​ឯ​អ្នករួមតំនើរ​ជាមួយ​ឈ្មោះ រ៉ា​ន់ ស្រី​ទាវ ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​បាន​រងរបួស​ស្រាល​។​

​ក្រោយពី​បង្កហេតុ​អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង​បាន​គេចខ្លួនបាត់ ហើយ​បន្សល់ទុក​នូវ​រថយន្ត​នៅ​កន្លែងកើតហេតុ​។ ចំណែក​សាកសព​បានប្រគល់​ឲ្យ​គ្រួសារ​រៀងៗ​ខ្លួន យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ម៉ូតូ​ទាំង​២​គ្រឿង និង​រថយន្ត​កម្លាំង​ជំនាញ​របស់លោក បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​រង់ចាំ​ការដោះស្រាយ​៕​B