រថយន្ដ​សាំ​យ៉ុង​បុក​រថយន្ដ​ដឹក​ស៊ីទែន​សាំង​ខូច​ចត​នៅ​ចិញ្ចើមផ្លូវ​ពីក្រោយ បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល​៦​នាក់​

1017
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: មនុស្ស​៦​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ត្រូវបាន​សាច់ញាតិ និង​សមត្ថកិច្ច​បញ្ជូនទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ជាមួយ​រថយន្ត​។ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ចំការចេក ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៥-៩៦​។​

​លោក តាប់ លន ស្នងការរង​ផែន​ចរាចរណ៍​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត មួយគ្រឿង​ដឹក​សាំង​របស់​ក្រុមហ៊ុន LHR ពាក់​ស្លាក​លេខ ភ្នំពេញ 3A 5107 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចត​នៅលើ​ផ្លូវជាតិ​លេខ​៤ ដោយ​មិន​ដាក់​សញ្ញា​សំគាល់ និង​តម្រុយ​អ្វី​ទាំងអស់ និង​បឹ​ត​ភ្លើង មុខក្រោយ​ទៀត ដោយ​រថយន្ត​នេះ​ខូច ទើប​បណ្តាល​ឲ្យ​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​សាំ​យ៉ុង ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2R 3943 បើកបរ​ដោយ​ឈ្មោះ ចេង សុង​ហាក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​៣៣ សង្កាត់​បឹងកក់​២ ទួលគោក ភ្នំពេញ និង​អ្នករួមដំណើរ​ចំនួន​៩​នាក់​ស្រី​៤​នាក់ បើកបរ​ពី​លិចទៅ​កើត​ក៏បាន​បុក​គូទ រថយន្ត​ដឹក​សាំង​នោះ​ពីក្រោយ បណ្តាល​រថយន្ត​ខូចខាត​ធ្ងន់ និង​មនុស្ស​របួសធ្ងន់​ស្រាល​មនុស្ស​៦​នាក់​។

​ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ​បាន​ហៅ​រថយន្ត​សាមុយ ដឹក​បញ្ជូនទៅ​មន្ទីរ​ព​ទ្យ​នៅ​ភ្នំពេញ​។ ចំណែក​វត្ថុ​តាំង​រថយន្ត​ទាំងពីរ​គ្រឿង បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ល​