រថយន្ដ​សេរី​ទំនើប​ឆ្លង​ចរន្ត​អគ្គីសនី​ពេល​កំពុងបើក ផ្អើល​អ្នកជិះ​ក្នុង​រថយន្ដ​និង​អ្នកដំណើរ​

900
ចែករម្លែក

ដោយៈ​សម្បត្តិ​/​ភ្នំពេញៈ​កាលពី​ម៉ោង​ជិត​១០​យប់​ថ្ងៃទី​៦​ខែឧសភា​រថយន្ដ​សេរី​ទំនើប​ម៉ាក​ម៊ែ​ស​សឺ​ដេ​ស​មួយគ្រឿង​បាន​ឆ្លង​ចរន្ដ​អគ្គិសនី​ហុយ​ចេញ​ជា​ផ្សែង​ពេល​កំពុងតែ​ធ្វើដំណើរ​តាម​ដងផ្លូវ​នៅ​ជិត ស្តុ​ប​អូ​ឡាំ​ពិ​ច​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ​ស្ថិតក្នុង​សង្កាត់​វាលវង់​ខណ្ឌ​៧​មករា​រាជធានី​ភ្នំពេញ​។​ហេតុការណ៍​នេះ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​ចំណែក​រថយន្ត​ក៏​មិនមាន​ការខូចខាត​ធ្ងន់​ដែរ​គ្រាន់តែ​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ​តែប៉ុណ្ណោះ​។​

រថយន្តជួបហេតុការណ៍

​រថយន្ដ​ដែល​ឆ្លង​ចរន្តអគ្គិសនី​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2BA-0207​។​សាក្សី​ដែល​បានឃើញ ហេតុ​ការណ៍​បាន​ឲ្យ​ដឹងថា​ដំបូង​រថយន្ដ​នោះ​កំពុងតែ​ធ្វើដំណើរ​ជាធម្មតា​។​ពេលដែល​កំពុងបើក​សុខៗ​ឆ្លង​ចរន្ត​អគ្គិសនី​ហុយផ្សែង​ចេញ​ជុំវិញ​រថយន្ដ​ធ្វើឲ្យ​អ្នកជិះ​ក្នុង​រថយន្ដ​នាំគ្នា​ចេញពី​រថយន្ដ​និង​យក​បំពង់​ប​ន្ល​ត់​អគ្គីភ័យ​ជាច្រើន​បំពង់​យកមក​បាញ់​តែ​នៅតែ​មុន​បាត់​ហុយ​រួច​ក៏​រាយការណ៍​ទៅ សមត្ថកិច្ច​សុំ​រថយន្ដ​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​ចំនួន​មួយគ្រឿង​។​តែ​មិន​បាញ់​បាញ់​ទឹក​នោះទេ ព្រោះ​ដោយសារ​ផ្សែង​ដែល​ហុយ​នោះបាន​បាត់ទៅ​វិញ​។​
​មិនមាន​ការអធិប្បាយ​ពី​មូលហេតុ​នៃ​ការឆេះ​ទេ​។​
​ក្រោយពី​កើតហេតុ​ម្ចាស់​រថយន្ដ​បាន​ទំនាក់ទំនង​ទៅ​រថយន្ដ​ស្ទួ​ច​អោយមក​ស្ទួ​ច​រថយន្ដ​របស់ខ្លួន​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕​មន​