រថយន្ដ​ស្ដា​រិច​មួយគ្រឿង​បើក​បោះពួយ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ពីរ​ល្វែង របួសធ្ងន់​២​នាក់​

1056
ចែករម្លែក

(ភ្នំពេញ)៖ រថយន្ដ​ស្ដា​រិច​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន បាន​រេ​ចង្កូត​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ពីរ​ល្វែង បណ្ដាល​ឲ្យ​របួសធ្ងន់​២​នាក់ ចំណែក​រថយន្ដ​បង្ក និង​ផ្ទះ​ខូចខាត​ធ្ងន់ធ្ងរ​ផងដែរ​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ កើតឡើង​កាលពី​ម៉ោង ១១​និង​៣០​នាទី ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុងភូមិ ចំការ​ឳ​ឡឹ​ក​២ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​ស្តារ​រិច ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2Z 8412 ហើយ​មាន​បុរស​ម្នាក​វ័យ​ប្រហែល​៤០​ឆ្នាំ​ជា​អ្នកបើកបរ និង​មនុស្ស​ស្រី​វ័យ​ជាង ៣០​ឆ្នាំ​ជាង រងរបួស​ទាំង​២​នាក់​យ៉ាងធ្ងន់ធ្ង គាប​ជាប់​ក្នុង​រថយន្ដ ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​គាស់ យកចេញ​យកទៅ​សង្គ្រោះបន្ទាន់​។​

​ក្រោយ​កើតហេតុ​ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍ មក​វាស់វែង​យកទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​នៅ​ថ្ងៃក្រោយ​៕​ ​ដោយ ៖លីនណា

រថយន្ដ​ស្ដា​រិច​មួយគ្រឿង​បើក​បោះពួយ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ពីរ​ល្វែង របួសធ្ងន់​២​នាក់​ (រូប៖ វេបសាយ)