រថយន្តកាមរីបុកជាមួយស្កូបពី ស្លាប់ម្នាក់ពេលបញ្ជូនមកដល់ពេទ្យ

294
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ នារីជាអ្នកបើកបរម៉ូតូម៉ាកស្កូបពីម្នាក់ បានស្លាប់ពេលដែលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្ត​ម៉ាកកាមរី ពណ៌ស និងម៉ូតូម៉ាក Scoopy ពណ៌ស ដែលស្ថិតនៅផ្លូវជាតិលេខ៦ ចំណុចមុខសាលាបឋមសិក្សាកេសរារ៉ាម ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង២២និង៤០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩។

សមត្ថកិច្ចនគរបាលក្រុងសៀមរាប បាននិយាយថា ករណីគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះគឺ បង្ករឡើងដោយរថយន្តម៉ាក កាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE – 8683 អ្នកបើកបរឈ្មោះ ឈូយ ពិសិដ្ឋ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ ក្រចាប់ ឃុំអាចារ្យលក្ខ័ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បើកបរមានទិសដៅពីទិសកើតទៅទិសលិច ក្នុងស្ថានភាពស្រវឹង ។

សមត្ថកិច្ចបានបន្តថា លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តកាមរី បានបុកម៉ូតូម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AO – 4093 ដែលបើកបទិសដៅពីទិសត្បូងទៅទិសជើង បណ្តាលអោយ បានរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីសង្គ្រោះតែអកុសលពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ជនរងគ្រោះមានឈ្មោះ នាម គន្ធា ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិតាម៉ៅ ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យទៅក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕B/