រថយន្តកុងតឺន័រ បើក​​វ៉ាជែង​ទៅបុក​ម៉ូតូ​រងរបួស​ធ្ងន់​ម្នាក់​សន្លប់​ឈឹង​នៅ​កន្លែង​

188
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ រថយន្តកុងតឺន័រ​មួយគ្រឿង​បើក​វ៉ា​ជែង​រថយន្ត​ខាងមុខ ជ្រុល​ទៅបុក​ម៉ូតូ​វ៉េវ​បើកបញ្ច្រាសទិសគ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ បុរសម្នាក់សន្លប់ស្តូកនៅ​កន្លែង កាលពី​វេលា​ម៉ោង​៨​​យប់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ ។

​រថយន្តកុងតឺន័របង្កម៉ាក FUSO ពណ៌ ស ពាក់​ផ្លាក​លេខ ចង្កូត ស្តាំ KCHU-0068 នឹង សណ្តោង រ៉ឺម៉កពាក់​ផ្លាលេខព្រះសីហនុ 4A 8168​បើកបរ ក្នុង ទិសដៅពីត្បូងទៅជើង ។ ចំណែកម៉ូតូរងគ្រោះម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1CG-3867 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាស ទិសគ្នា ។

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ខណៈដែល​ស្ថានភាព​ផ្លូវជាតិ​លេខ​៣ កំពុង​ស្ថាបនាការដ្ឋាន​គ្រឿងចក្រកាយ​ជា​ប្រឡាយ​អម​សងខាង​ផ្លូវ ចំណុចកើតហេតុ ជ្រៅ​សងខាងនៅឡើយ មធ្យោបាយវ៉ា​ជែងជួប​ការលំបាក​ហើយ ប្រឈម​គ្រោះថ្នាក់យ៉ាងខ្លាំង ។ ហើយនៅមុនពេលកើតហេតុ ដោយឃើញ រថយន្តបង្កខាងលើបើកវ៉ាជែងរថយន្ត មួយគ្រឿងទៀតក្នុងទិសដៅពីត្បូងទៅ ជើង ក្នុងល្បឿនយ៉ាងលឿន ខណៈ រថយន្តបង្កវ៉ាមិនទាន់ផុតផង បានបុកម៉ូតូរង គ្រោះចំ​ពីមុខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ង​រ សន្លប់ ស្ដូកស្ដឹង ចំណែក អ្នកបើកបរ​រថយន្តបង្កភ្លាមៗចុះ​ពីល រថយន្តរត់គេចខ្លួនបាត់ ។ ប្រភពបានបន្តទៀត ថា ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តសាមុយឯកជន សម្ភពរស្មីដឹកយកទៅសង្គ្រោះ។

​ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍ខណ្ឌពោធិ៍សែន​ជ័យ បានមកពិនិត្យ ហើយវាស់វែងយកម៉ូតូ ព្រមទាំងរថយន្តយកទៅរក្សាទុកដើម្បីរង់ចាំ ការ ដោះស្រាយ៕​B/Ha