រថយន្តក្រឡុកបេតុងបើកលឿនបាន​​រេចង្កូតក្រឡាប់ឆេះចូលផ្ទះកិនក្មេងស្រីអាយុ៤ឆ្នាំម្នាក់ ស្លាប់បាត់បង់ជីវិត

249
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ រថយន្តក្រឡុកបេតុងមួយគ្រឿងបានបើកបរក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវ 50 ម៉ែត្រហើយបានរេចង្កូតរអិលក្រឡាប់ឆេះចូលផ្ទះប្រជាពលរដ្ឋ សង្កត់ក្មេងស្រីម្នាក់ ស្លាប់បាត់បង់ជីវិតកាលពីវេលាម៉ោង ១និង ៣០នាទីថ្ងៃទី ២១ខែវិច្ឆិកាឆ្នាំ ២០១៩ ។ នៅចំណុចភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅត្រង់ចំណុចកើតហេតុនេះបានឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបានធ្វើដំណើរតាមបណ្ដោយផ្លូវ 50 ម៉ែត្រក្នុងទិសដៅពីទិសដៅពីជើងទៅត្បូងហើយខណៈមកដល់ចំណុចកើតហេតុដោយសារតែរថយន្តបើកបរក្នុងល្បឿនលឿនពេកក៏បានរេចង្កូតមកខាងស្ដាំដៃក្រឡាប់សង្កត់ទៅលើលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរទីតាំងនិងបណ្ដាលឱ្យសង្កត់លើក្មេងស្រីម្នាក់ដែលកំពុងតែអង្គុយនៅលើចិញ្ចើមផ្លូវស្លាប់បាត់បង់ជីវិត។ហើយក្នុងហេតុការណ៍នេះដែរគឺមានអណ្ដាតភ្លើងឆាប់ឆេះរថយន្តបង្ក ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនេះ។

សមត្ថកិច្ចបានអោយដឹងថា សពក្មេងស្រីខាងលើមានឈ្មោះ វន សុវាតា អាយុ៤ឆ្នាំ នៅភូមិពោនសិច ឃុំជាន ស្រុកកំចាយមារ ខេត្តព្រៃវែង ។

ក្រោយពេលកើតហេតុគេសង្កេតឃើញមានសមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ទីតាំងកើតហេតុដើម្បីធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយហើយចំណែកសាកសពក្មេងស្រីដែលស្លាប់ដោយសាររថយន្តក្រឡុកស៊ីម៉ង់ត៍សង្កត់លើ ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕B/