រថយន្តក្រុង​បុក​ជាមួយ​រថយន្ត​ដឹកទំនិញ​នៅ​ថៃ ស្លាប់​១៩​នាក់

1126
ចែករម្លែក
  • 234
    Shares

​ប៉ូលិស​បាន​និយាយថា រថយន្តក្រុង​មួយគ្រឿង​ដែល​បាន​កំពុង​ដឹក​អ្នកដំណើរ​ច្រើន​នាក់​បាន​បុក​ជាមួយ​រថយន្ត​ដឹកទំនិញ​មួយ​នៅ​ផ្លូវ​មួយ​​នៅ​ខេត្ត​Nakhon Ratchasima ប្រទេស​ថៃ កាលពី​យប់​ថ្ងៃ​ពុធ​ទី​២១​មីនា​ដោយបាន​បណ្តាលឱ្យ​ស្លាប់​ម​នុស្ស​យ៉ាងតិចណាស់​ចំនួន​១៩​នាក់​និង​របួស​ជិត​៣៥​នាក់ ។​

​លោក Jeerawat Prayoonsub មន្ត្រីប៉ូលិស​ថៃ បាន​និយាយប្រាប់​សារព័ត៌មាន​INN ថា​អ្នកបើក​រថយន្តក្រុង​នេះ បាន​បាត់បង់​​ការគ្រប់គ្រង ហើយ​បាន​បើក​ធ្លាក់​ចេញពី​ផ្លូវ​បន្ទាប់ពី​បុក​ជាមួយ​រថយន្ត​ដឹកទំនិញ​នោះ​។​

​រថយន្តក្រុង​នេះ បាន​ក្រឡាប់​ហើយ​ខូចខាត​យ៉ាងខ្លាំង​។ រថយន្ត​ទាំង​២​នេះ បាន​ធ្លាក់​ចេញពី​ផ្លូវ​ទៅបុក​ដើមឈើ​។​

​លោក Jeerawat Prayoonsub បាន​និយាយថា ការស៊ើបអង្កេត​លើ​មូលហេតុ​នៃ​ការបុក​រថយន្ត​នេះ កំពុង​ប្រព្រឹត្តទៅ ។​លោក​បាន​​និយាយថា រថយន្តក្រុង​ដែល​ដឹក​អ្នកដំណើរ​៥០​នាក់​នេះ បាន​កំពុងបើក​ចេញពី​ខេត្ត​Chanthaburi ទៅ​ខេត្ត​Sakon Nakhon ​នៅពេល​ឧបទ្ទវ​ហេតុនេះ បានកើត​ឡើង​៕​ដោយ​៖​សុខា​./sn