រថយន្តក្រុង​បុក​ម៉ូតូ នារី​វ័យក្មេង​ម្នាក់​ស្លាប់​និង​ពីរ​នាក់​រងរបួស​ធ្ងន់​

354
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ នារី​វ័យ​១៧​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ ឯ​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់ ក្នុង​ហេតុ ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រថយន្តក្រុង​បុក​ម៉ូតូ​។​ ហេតុការណ៍​នោះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​៦ ខែ​វិច្ចិកា​ឆ្នាំ​២០១៩ នៅក្នុង​ភូមិ​ត្រាច ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង លើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧​។​

មន្ត្រី​អាវុធហត្ថ​ស្រុក​ឲ្យដឹងថា រថយន្តក្រុង​ដែល​បង្ក​អោយ​មនុស្ស​ស្លាប់​ម៉ាក ហ៊ីយិន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A9584 បេី​កបរ​ដោយ​ជន មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​បាត់​)​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជេី​ង​។ ឯ​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា C125 សេរី​2014​ពាក់​ស្លាក​លេខ សៀមរាប 1p 82 74 បេី​កបរ ដោយ ឈ្មោះ អឿន សុភាព ភេទ​ស្រី​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ក្រ​វ៉ាន់ សង្កាត់​នគរធំ ក្រុង​សៀ​បរាម (​របួសធ្ងន់​)​បើកបរ​ឆ្លងផ្លូវ​ពី​កើ​តទៅ​លិច​។​ចំណែក​អ្នក​រួម​ដំណេី​រ​ឈ្មោះ ខន ស្រី​លាក់ ភេទ​ស្រី អាយុ ១៧​ឆ្នាំ នៅ​ភូមិ​ដូចគ្នា​ស្លាប់​នៅនឹងកន្លែង និង ឈ្មោះ ឡ​ម លីដា ភេទ ស្រី​អាយុ​១៧​ឆ្នាំ នៅ​ភូមិ ដូចគ្នា (​របួសធ្ងន់​)​។

ក្រោយពេល​កេី​ត​ហេតុ អ្នក​បើ​ក​រថយន្ត​ចុះ​រត់​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​បង្ក ម៉ូតូ​រងគ្រោះ អ្នកស្លាប់ និង​អ្នករបួស​នៅ​កន្លែងកើតហេតុ​។​

មន្ត្រី​បញ្ជាក់ថា ក្រោយ​បញ្ជូន​អ្នករបួស​ទៅ​មន្ទីរពេទ្យ និង​ប្រគល់​សព​ជូន​ក្រុមគ្រួសារ រថយន្ត​ និង​ម៉ូតូ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​ប្រាសាទបាគង រង់ចាំ​ដោះស្រាយ៕B/