រថយន្តក្រុង​ពិសេស​នឹង​សង្គ្រោះ​អ្នកផឹកស៊ី​ជ្រុល​ហើយ​ដេកលក់​លើ​រថភ្លើង​ហួស​ផ្លូវ​ទៅផ្ទះ​

782

​មនុស្ស​ជាច្រើន​នៅ​ប្រទេស​ជប៉ុន ដែល​ចូលរួម​កម្មវិធី​ផឹកស៊ី​ស្រវឹង​ធ្លាក់ ភ្នែក​ហើយ​ដេកលក់​លើ រថភ្លើង​ហួស ផ្លូវ​ទៅផ្ទះ​យ៉ាង​ឆ្ងាយ​ត្រូវ​ចំណាយ​ប្រាក់ យ៉ាងច្រើន​ដើម្បី​ជិះ​ត្រឡប់មកផ្ទះ​វិញ​បន្ទាប់ពី​រថភ្លើង ទៅ​ហួស​ចំណត​ដែល ខ្លួន​ត្រូវ​ចុះ​។ ប៉ុន្តែ​បញ្ហា​នេះ​លែង​ជា កង្វល់​ទៀតហើយ​ជាពិសេស​សម្រាប់ អ្នក​ដែល​រស់នៅក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ បណ្តា​ប្រធាន​ក្រុមហ៊ុន ដឹកជញ្ជូន​នៅ​ទីនោះ​បានសម្រេច​ចិត្ត បង្កើត​ខ្សែ “​រថយន្តក្រុង​សង្គ្រោះ អ្នក​ដេកលក់ ជ្រុល​” (Oversleeping RescueBus) ដើម្បី​ជួយ​ដឹក ជូនទៅ​ផ្ទះ វិញ​សម្រាប់​អ្នក​ទៅ​ចូលរួម​ពិធី​ផឹក ស៊ី​ស្រវឹង ហើយ​ដេក លក់​ហួស​ផ្លូវ ។

​សម្រាប់​ការ​ដំណើរការ​ឆ្នាំ​ទី​៤ រថយន្តក្រុង​នេះ​នឹង​រៀបចំ​ដោយ “​ក្រុមហ៊ុន​រថយន្តក្រុង នី​ស៊ី តូ​ក្យូ​” (Nishi Tokyo Bus) ស្របពេល​ពិធីជប់លៀង ផឹកស៊ី​ដាច់​ឆ្នាំ​កើនឡើង​ខ្ពស់បំផុត​នៅ ប្រទេស​ជប៉ុន​។​
​ ​
​សូមបញ្ជាក់ថា​រថយន្ត​ក្រុង នេះ​គ្រោង​នឹង​រត់​នៅពេល​រំលង អធ្រាត្រ​ឈានចូល​ព្រឹក​ថ្ងៃទី​៩ ទី​១៦ និង​ទី​២៣ ខែធ្នូ ហើយ​អ្នកដំណើរ​ម្នាក់ ចំណាយ​ប្រាក់​ត្រឹមតែ ៨ ដុល្លារ​អាមេរិក ប៉ុណ្ណោះ​។
​ ​
​កាលពី​ឆ្នាំមុន រថយន្តក្រុង ពិសេស​នេះ​ដឹក​អ្នកដំណើរ​សរុប​បាន ៧៥​នាក់​គ្រាន់តែ​ក្នុង​រយៈពេល ៣ ថ្ងៃ ៕ ប្រែ​សម្រួល​: ខុម​