រថយន្តក្រុង​ឥត​មនុស្ស​បើក​ដាក់ឱ្យ​ដំណើរការ​ជា​លើកដំបូង​នៅ​ចិន​

663

​រថយន្តក្រុង​ឥត​អ្នកបើកបរ​មួយគ្រឿង​បាន​ជិះ​នៅលើ​ផ្លូវ​ក្បែរ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​និង​មជ្ឈមណ្ឌល​ពិព័រណ៍​ច្រក​សមុទ្រ​ហ្វូ​ជូ ក្នុង​ទីក្រុង​ហ្វូ​ចូ​វ នៃ​ខេត្ត​ហ្វូ​ជៀន ប្រទេស​ចិន​ភាគ​អាគ្នេយ៍ កាលពី​ថ្ងៃ​សៅរ៍​ទី ២១ មេសា ឆ្នាំ ២០១៨​។ រថយន្តក្រុង​គ្មាន​អ្នកបើកបរ​ដំបូង​គេ​របស់​ចិន​បាន​បើក​សម្ភោ​ធ​នៅទីនេះ​កាលពី​ថ្ងៃ​សៅរ៍ ដែល​បើក​បម្រើ​សេវាកម្ម សម្រាប់​សាធារណជន ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​ឌីជីថល​ចិន​ជា​លើកដំបូង ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ២២ ខែមេសា​ដល់​ថ្ងៃទី ២៥ មេសា​៕ ដោយ៖ កញ្ញាដាលីស