រថយន្តក្រុង​២​បុក​គ្នា​នៅ​ប៉ា​គី​ស្ថាន សម្លាប់​១៩​នាក់​និង​របួស​ជាង​៤០​នាក់​

806
ចែករម្លែក

ប៉ូលិសបាននិយាយថាយ៉ាងហោចណាស់មានមនុស្ស១៩នាក់បានស្លាប់និងជាង៤០នាក់ផេ្សងទៀតបានរងរបួសនៅក្នុងការបុកគ្នារវាងរថយន្តក្រុងអ្នកដំណើរចំនួន២គ្រឿងនៅខេត្ត Punjab ភាគខាងកើតនៃប្រទេសប៉ាគីស្ថានកាលពីយប់ថ្ងៃអាទិត្យទី២១តុលា។

ទូរទស្សន៍TV channel ARYបាននិយាយថា រថយន្តក្រុងមួយក្នុងចំណោមរថយន្តក្រុងទាំង២នេះបានខូចខាតយ៉ាងខ្លាំងនៅក្នុងហេតុការណ៍នេះ ។

មន្ត្រីមន្ទីរពេទ្យបាននិយាយថា ចំនួនអ្នកស្លាប់នេះ អាចកើនឡើង ដោយសារអ្នករបួសច្រើននាក់បានស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។

មន្ដ្រីប៉ូលិសបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងដោយសារការបើកបរលឿននិងការធ្វេសប្រហែសរបស់អ្នកបើកបរនេះ ដោយបន្ថែមថាការចោទប្រកាន់ប្រឆាំងអ្នកបើកបរនេះពីបទបើកបរធ្វេសប្រហែស ត្រូវបានធ្វើឡើង៕

រថយន្តក្រុងមួយក្នុងចំណោមរថយន្តក្រុងទាំង២នេះបានខូចខាតយ៉ាងខ្លាំងនៅក្នុងហេតុការណ៍នេះ