រថយន្តធុនធំឡើងវ៉ាជែងបុកម៉ូតូ​​២នាក់ ស្លាប់ប្តី ប្រពន្ធរបួសធ្ងន់​

117
ចែករម្លែក

ដោយ:ប.ជ័យ / បន្ទាយមានជ័យ ៖ រថយន្តធុនធំឡើងវ៉ាជែងនឹងរថយន្តមួយទៀតដែលរត់ខាងមុខបណ្តាលឲ្យទៅបុកម៉ូតូ១គ្រឿងបណ្តាលអោយស្លាប់ប្តីនិងរបួសធ្ងន់ប្រពន្ធរបួសធ្ងន់កាលពីម៉ោង៣រសៀល ថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ ២០១៩ នៅកំណាត់ផ្លូជាតិលេខ៥៩ចំណុចខាងត្បូងខ្លោងទ្វារចូលវត្តអន្លង់ស្វាយក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យសមត្ថកិច្ចប៉ូលីសឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ខាន់ ភេទប្រុស អាយុ៦៨ឆ្នាំ។

ចំណែកប្រពន្ធឈ្មោះរ៉ូ អាយុ ៤៨ឆ្នាំ លំនៅភូមិក្បាលស្ពានសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានបន្តថា ៖ នៅមុនពេលកើតហេតុមានរថយន្ត១គ្រឿងធុនធំ បានបើកក្នុងទិសដៅពីជើងទៅត្បូង ។ លុះបើកមកដល់កន្លែងកើតហេតុស្រាប់តែបានឡើង​វ៉ាជែងរថយន្ត១គ្រឿងទៀតដោយឡើងវ៉ានោះក្នុងល្បឿនលើនបានរ៉េចង្កូតជ្រុលទៅបុកម៉ូតូ១គ្រឿងជិៈឌុបគ្នា២នាក់ប្តី ប្រពន្ធ ដែលបើកក្នុងទិសដៅផ្ទុយគ្នា ពីត្បូងទៅជើង បណ្តាលឲ្យប្តីអ្នកបើកម៉ូតូស្លាប់និងកន្លែង ។

ចំណែកប្រពន្ធរបួសធ្ងន់ ត្រូវបានគេជួយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់​។ចំណែកអ្នករថយន្តបានបើករត់គេចបាត់ ៕B/